ដុតបំផ្លាញ​ឧបករណ៍​នេសាទ​ខុសច្បាប់​ជាច្រើន ក្រោយធ្វើការបង្រ្កាបបាន

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី១៣​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចចម្រុះ​ បានបន្តចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ និងដកហូត​វត្ថុតាង​ជាក់ស្ដែង​យកមកដុតបំផ្លាញចោលនឹងកន្លែង។

ក្នុងប្រតិបត្តិការ​ខាងលេីនេះ​ បានកេីតឡេីង​កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ​ ដោយ​កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ រួមនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការនគរបាលស្រុក សហការដឹកនាំជាមួយឯកឧត្តម ខុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបង្រ្កាបបទល្មើសជលផលនៅលំហរបឹងទន្លេសាប (ខាងកើតអតីតឡូលេខ១, ២ និង៣) ០១លើក នៅចំណុចភូមិព្រែកទាល់ និងភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចូលរួមកម្លាំងចំរុះសរុបចំនួន ៦៤នាក់ ។

ជាក់ស្ដែង​សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន ១៦គ្រឿង ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន ៖
-សាច់មងប្រវែង ៤,៧០០ម៉ែត្រ
-ឡុកសម្រាប់ត្រីចំនួន ១៦គ្រឿង
-បង្គោលចំនួន ១,៤៥០ដើម
-ប្រលែងត្រីចំរុះចំនួន ១៥០គីឡូក្រាម ។

...

គួរបញ្ជាក់ថា​ចំពោះករណីនេះ រាល់វត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍ ៕ ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print