កិច្ចប្រជុំស្ដីពីការធ្វើបច្ចុប្បន្នភាព សក្ដានុពល និងឱកាសវិនិយោគក្នុងខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង : នៅព្រឹកថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការធ្វើបច្ចុប្បន្នភាព សក្ដានុពល និងឱកាសវិនិយោគក្នុងខេត្តបាត់ដំបង ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកវិនិយោគិនក្នុងស្រុក និងក្រៅស្រុក ងាកមកមើលសក្ដានុពលសំខាន់ៗនៅក្នុងខេត្តបាត់ដំបង ដើម្បីធ្វើការវិនិយោគនៅលើទឹកដីនៃខេត្តបាត់ដំបងកាន់តែច្រើនឡើងៗ ។

មានប្រសាសន៍នាឱកាសនោះដែរ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា សម្រាប់ខេត្តបាត់ដំបង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចទី៤ សម្រាប់ប្រទេសកម្ពុជា ដូចនេះហើយក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ត្រូវតែមានភាពច្បាស់លាស់ទៅលើសក្ដានុពលក្នុងខេត្តអ្វីខ្លះដែលយើងកំពុងមាន ឬតម្រូវការអ្វីខ្លះដែលយើងកំពុងខ្វះខាត និងកំពុងមានតម្រូវការសម្រាប់ថ្ងៃមុខ យើងត្រូវប្រាកដថាតើខេត្តបាត់ដំបងមានចំណុចអ្វីដែលពិសេសសម្រាប់ទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគនៅក្នុងខេត្តបាត់ដំបង ។

លោកបានបន្តទៀតថា កត្តាទាំងអស់នោះហើយ យើងត្រូវចាប់ឱ្យបានច្បាស់លាស់នូវទិន្នន័យសំខាន់ៗឧទាហរណ៍ថា សម្រាប់វិស័យទេសចរណ៍ មានសណ្ឋាគារ ភោជនីយដ្ឋាន ឬអាហារដ្ឋានជាដើម មានចំនួនប៉ុន្មាននៅក្នុងខេត្ត ផលិតផលកសិកម្មអ្វីខ្លះដែលកំពុងមានសក្ដានុពលនៅក្នុងខេត្ត ឬក៏នៅក្នុងវិស័យឧស្សាហកម្ម មានរោងចក្រ សិប្បកម្ម សហគ្រាសប៉ុន្មាន ដែលកំពុងដំណើរការនៅក្នុងខេត្តបាត់ដំបង ។ល។ គឺត្រូវធ្វើយ៉ាងណាឱ្យមានទិន្នន័យច្បាស់លាស់ ។

លោកបានបន្តទៀតថា ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង យើងត្រូវក្ដាប់ឱ្យបានអំពីសេដ្ឋកិច្ចក្នុងខេត្តបាត់ដំបងថាចំណូលប្រចាំឆ្នាំចំនួនប៉ុន្មាន ក្នុងនោះត្រូវក្ដាប់ឱ្យបាននូវចំណូលរបស់កម្មករ កម្មការិនីចំនួនប៉ុន្មានជាមធ្យមប្រចាំឆ្នាំ ឬចំណូលរបស់ប្រជាពលរដ្ឋក្នុងខេត្តចំនួនប៉ុន្មាន មិនត្រឹមតែប៉ុណ្ណោះទេ ក៏ត្រូវក្ដាប់ឱ្យបាននូវហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តបាត់ដំបងមានអ្វីខ្លះដូចជា ប្រព័ន្ធធារាសាស្រ្ដ ផ្លូវថ្នល់ក្នុងខេត្ត ក៏ដូចជាវិស័យផ្សេងៗជាច្រើនទៀតនៅក្នុងខេត្តផងដែរ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print