ម៉ូតូហុងដាឌ្រីមនិងកង់ប្រើអាគុយបុកគ្នាបណ្ដាលឱ្យយុវតីរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់

ចែករំលែក៖

ខេត្តប៉ៃលិន÷ បើតាមប្រភពពីមហាជននៅជិតកន្លែងកើតហេតុបានប្រាប់សមត្តកិច្ចជំនាញថា កាលពីវេលាម៉ោង១៣និង

១០នាទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងកង់ប្រេីអាគុយ០១ករណី បើកបុកគ្នានៅលេីផ្លូវជាតិលេខ៥៧ ត្រង់ចំណុចគល់ស្ពានថ្មអូរតាប្រាង ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សប្រុសរងរបួសស្រាល ០១នាក់និងយុវតីម្នាក់របួសធ្ងន់,ខូចខាតម៉ូតូកម្រិតមធ្យម០១គ្រឿង និងខូចខាតកង់ប្រេីអាគុយកម្រិតស្រាលបន្តិចបន្តួច
០១គ្រឿង។

សមត្តកិច្ចនគរបាលជំនាញបានបន្តថា ជនរងគ្រោះទាំង២នាក់មានឈ្មោះ ដូចខាងក្រោម៖
ទី១-ភាគីបង្កឈ្មោះ រិត លីដាឡែន ភេទស្រី អាយុ១១ឆ្នាំ​ មុខរបរសិស្ស រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសបាក់ដៃឆ្វេង)បេីកបរកង់ប្រេីអាគុយ ពណ៌ផ្កាឈូក(កង់ប្រើអាគុយខូចខាតស្រាល)ទិសដៅពីកេីតទៅលិចបត់ឆ្វេងឆ្លងផ្លូវ។
ទី២-ភាគីរងគ្រោះឈ្មោះ កែវ លីហ៊ាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរប្រេីស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសស្រាល)
បេីកបរម៉ូតូម៉ាកហុងដាឌ្រីម សេ៊រីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខប៉ៃលិន1C-7680(ម៉ូតូខូចខាតមធ្យម)ទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿន។

...

នគរបាលជំនាញនៃអធិការដ្ឋានក្រុងបានបន្តទៀតថា ករណីខាងលើនេះមូលហេតុបណ្តាលមកពីកត្តាមនុស្សបេីកបរកង់ប្រេីអាគុយបត់ឆ្លងផ្លូវមិនគោរពផ្លូវអាទិភាព និងភាគីរងគ្រោះបេីកបរម៉ូតូម៉ាកហុងដាឌ្រីម សេ៊រីឆ្នាំ២០១៨ក្នុងល្បឿនលឿន។
ក្រោយកើតហេតុ ភាគីទាំងសងខាងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
នគរបាលជំនាញនៃអធិការដ្ឋានក្រុងបានបន្តថា ករណីខាងលើនេះកម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនបានយកវត្ថុតាងទាំងសងខាងមករក្សាទុក រង់ចាំការដោះស្រាយតាមនីតិវិធី៕ ដោយ៖ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print