លោកគ្រូ សាន សុជា ៖ អ្នក​ដែលជ្រះថ្លានឹងព្រះធម៌ដែលខ្ញុំបង្រៀន​ឬសម្តែងពន្យល់ពិតប្រាកដ​ ពួកគាត់ប្រាកដជាយល់ច្បាស់ថាខ្ញុំជាមនុស្សបែបណា​មិនខាន​

ចែករំលែក៖

ភ្នំពេញ ៖ អ្នក​ដែលជ្រះថ្លានឹងព្រះធម៌ដែលខ្ញុំបង្រៀន​ឬសម្តែងពន្យល់ពិតប្រាកដ​ ពួកគាត់ប្រាកដជាយល់ច្បាស់ថាខ្ញុំជាមនុស្សបែបណា​មិនខាន​ ពួកគាត់មិនអាចងាករេចិត្តចេញពីព្រះធម៌ព្រោះតែការងារផ្ទាល់ខ្លួនរបស់ខ្ញុំឡេីយ​ ព្រោះ​ពួកគាត់បានទទួលប្រយោជន៍អំពីព្រះធម៌រួចទៅហេីយ។  នេះជាបញ្ជាក់ពី អតីតព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅលើ Facebook ផ្លូវការ របស់លោក ។

អតីតព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា បានលើកឡើងថា៖ ពួកគាត់ពិតជាមិនខឹងសម្បានឹងជីវិតឯកជនរបស់ខ្ញុំឡេីយ​ ទឹកចិត្តរបស់ពួកគាត់​ មានតែព្រួយបារម្ភពីសុខទុក្ខរបស់ខ្ញុំ​ នឹងរង់ចាំចូលរួមក្នុងដំណេីរធម្មទានរបស់ខ្ញុំតទៅមុខទៀតប៉ុណ្ណោះ។  

លោកថ្លែងទៀតថា ៖ ចំណែកអ្នកដែលដៀមដាម​ ឬរហូតដល់ជេរប្រមាថខ្ញុំ​ ច្បាស់​ណាស់ថា​ ពួកគាត់មិនដែលជ្រះថ្លានឹងធម្មទានរបស់ខ្ញុំតាំងពីខ្ញុំនៅជាបព្វជិតម្ល៉េះ​ នេះជាមូលហេតុដែលខ្ញុំមិនចំណាយកម្លាំងនិងពេលវេលាទៅឆ្លេីយតប​ ខ្ញុំ​យក​ចិត្តទុកដាក់ជាមួយតែអ្នកដែលចង់រួមដំណេីរជាមួយខ្ញុំប៉ុណ្ណោះ។ រស់ក្នុងសង្គមត្រូវមានទំនាក់ទំនងល្អ​ ហេីយការជួបគឺជាការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក​ សូម្បីព្រះសម្មាសម្ពុទ្ធក៏ធ្លាប់យាងទៅជួបព្រះរាជា ឬសេនាបតីដែរ​ មិនមែនការជួបសុទ្ធតែកេីតចេញពីចិត្តកខ្វក់ឡេីយ។  ដូចកាលពីដេីមឆ្នាំ​ ខ្ញុំ​បានទៅជួបសម្តេចប៉ាប​ មិន​មែនព្រោះខ្ញុំដូរសាសនាទេីបទៅជួបបាននោះទេ​ គ្រាន់តែជាការបង្កេីនមិត្តភាពរវាងអ្នកគោរពសាសនាប៉ុណ្ណោះ​ ខ្ញុំ​នៅតែជាខ្ញុំ​ ខ្ញុំនៅតែគោរពដេីរតាមមាគ៌ាព្រះសម្មាសម្ពុទ្ធដដែល។

សូមបញ្ជាក់ថា ៖ សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតអោយ អតីតព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា ដែលជាសង្ឃមានចំណេះដឹងខាងពុទ្ធចក្រនិងអាណាចក្រជ្រៅជ្រះ បានសម្រេចលាចាកសិក្ខាបទកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣  ដោយលើកឡើងថាអស់និស្ស័យជាភិក្ខុ បានចូលជួប គោរពដោយផ្ទាល់  នៅភូមិគ្រឹះរបស់សម្ដេចក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមុិញ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print