ផឹកស្រាជាប្រចាំមិនលួសថ្ងៃ​ ស្រាប់តែពលរដ្ឋប្រទះឃេីញដេកស្លាប់ក្នុងបន្ទប់ជួល

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់​ ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់ក្នុងបន្ទប់ជួលដោយមានសភាពហេីមស្អុយ​ កាលពីវេលាម៉ោង៧​ និង៤៥នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

​ សពជនរងគ្រោះមានឈ្មោះ មាស សំអឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើត ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។
​ បេីតាមដំណើររឿងពីប្រជាពលរដ្ឋបានប្រាប់ថា​ ជនរងគ្រោះដែលស្លាប់នេះ​ ជាមនុស្សចូលចិត្តផឹកស្រាជាប្រចាំមិនដែលលួសថ្ងៃទើបមួយរយៈនេះបាត់សពរងគ្រោះប្រហែលបីទៅបួនថ្ងៃមិនឃើញដើរសុំលុយទិញស្រាផឹកសោះទើបនៅថ្ងៃកើតហេតុក៏ប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួលតែម្តង ។
​ បេីតាមការសន្និដ្ឋានវាយតម្លៃ ជុំវិញកន្លែងកើតហេតុ និង ធ្វើកោសល្យវិច្ឆ័យ របស់កំលាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺជនរងគ្រោះស្លាប់បណ្ដាលមកពីខ្យល់គ(គាំងបេះដូង) ។
​ បច្ចុប្បន្ននេះ​ សពជនរងគ្រោះខាងលេីត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print