ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រលប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជាក់លើប្រព័ន្ធ Telegram ផ្លូវការ របស់សម្តេច ដោយបញ្ជាក់ថា : ល្ងាចនេះខ្ញុំបានជួបជាមួយ លោក ថេង សាវឿនប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC)និងសហការីរបស់គាត់ដើម្បីស្តាប់នូវរឿង ដែលកើតមានកន្លងមកនិងសកម្មភាព របស់សមាគម។
សម្តេចតេជោ ហ៊ុនសែន បានបន្តថា : យើងពិនិត្យឃើញនូវផលប្រយោជន៍ដែលសមាគមបានធ្វើដូចនេះខ្ញុំបានលើកទឹកចិត្តឲ្យសមាគមបន្តសកម្មភាពដើម្បីផលប្រយោជន៍ប្រជាជនយើងនិងបន្ថែម ឲ្យសមាគមយកចិត្តទុកដាក់លើកិច្ចការពារ ចំពោះកម្មករក្នុងវិស័យកសិកម្មផងដែរ។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា : ខ្ញុំក៍បានណែនាំឯកឧត្តមកើត រិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលាការខេត្តរតនគីរីលើកលែងការចោទប្រកាន់
និងផ្តល់សិទ្ធឲ្យសមាគមនេះបានធ្វើសកម្មភាពឡើងវិញឲ្យបានឆាប់ ៕
ដោយ : សិលា
...