EFL ចោទប្រកាន់ក្លិប Reading បន្ទាប់ពីខកខានមិនបើកប្រាក់ឈ្នួលឱ្យកីឡាករទាន់ពេល

ចែករំលែក៖

លីកបាល់ទាត់អង់គ្លេស (EFL) បានចោទប្រកាន់ក្លិប Reading ពីបទរំលោភលើបទប្បញ្ញត្តិរបស់ខ្លួនជាច្រើនកាលពីថ្ងៃសុក្រទាក់ទងនឹងការខកខានរបស់ក្លិបក្នុងការបើកប្រាក់ឈ្នួលកីឡាកររបស់ខ្លួនចំនួន៣លើកកាលពីរដូវកាលមុន។

 ក្លិប Reading ត្រូវបានកាត់ពិន្ទរួចហើយគឺ៦ពិន្ទុនៅក្នុងខែមេសា បន្ទាប់ពីពួកគេបានទទួលស្គាល់ថា ពួកគេបរាជ័យក្នុងការអនុលោមតាមការកំណត់ថវិកា។ ការកាត់ពិន្ទុនៅទីបំផុតបាននាំឱ្យពួកគេធ្លាក់ចេញពីការប្រកួតលីកកម្រិតទី២ នៅពេលដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២២ដែលមាន៦ពិន្ទុពីសុវត្ថិភាព។

 EFL បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការចោទប្រកាន់ទាក់ទងនឹងក្លិបមិនបំពេញកាតព្វកិច្ចរបស់ពួកគេក្នុងការបើកប្រាក់ឈ្នួលរបស់កីឡាករឱ្យទាន់ពេលវេលា និងពេញលេញនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២, ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ និងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣

 លោក Yongge Dai ដែលជាម្ចាស់ក្លិបក៏ត្រូវបានចោទប្រកាន់ពីបទធ្វើឱ្យក្លិបបំពានច្បាប់ EFL ទោះបីជាគាត់ប្តេជ្ញាផ្តល់មូលនិធិតាមតម្រូវការសាច់ប្រាក់របស់ក្លិបក៏ដោយ។ EFL អះអាងថា Reading និង លោក Yongge Dai មានពេលរហូតដល់ថ្ងៃទី២៩ ខែមិថុនាដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់នេះ (រូបភាព CNA)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print