ខេត្តបន្ទាយមានជ័យៈ ពិតជាថ្លើមធំមែន! ជនសង្ស័យម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៏ខ្មៅពាកស្លាកលេខខេមរភូមិន្ទចូលគាស់ផ្ទះពលរដ្ឋ តែមិនបានសម្រេចត្រូវពលរដ្ឋចាប់បានប្រគល់ឱ្យកម្លាំងនគរបាលប៉ុស្ដិ៍អូរជ្រៅកាលពីវេលាយប់ម៉ោងជិត៣ទៀបភ្លឺចូលថ្ងៃថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៣
ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ពលរដ្ឋនៅកន្លែងកើតហេតុប្រាប់ថាៈជនសង្ស័យរួបនេះបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេ៊រីឆ្នាំ២០២៣ ពាក់ស្លាកលេខខេមរភូមិន្ទបានចូលគាស់បន្ទប់ជួលរបស់បងប្អូនប្រជាពលរដ្ឋ តែបន្ទប់ដែលជនសង្ស័យគាស់នោះមិនបានសម្រេចឡើយដោយពលរដ្ឋឃើញសកម្មភាពគាស់ក៏នាំគ្នាស្រែកឆោឡោបង្កការភ្ញាក់ផ្អើលបាននាំគ្នាដេញព័ទ្ធចាប់បាន ប្រគល់ឱ្យសមត្ថកិច្ចតែម្ដង។ តែទោះយ៉ាងណាជនសង្ស័យនិងជនរងគ្រោះគេនៅមិនទាន់បានស្គាល់អត្តសញ្ញាណ នៅឡើយ។
ករណីខាងលើនេះដែរលោកមេប៉ុស្ដិ៍អូរជ្រៅឈ្មោះដែន ប្រាប់តាមទូរស័ព្ទ
នៅព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៣នេះថា លោកកុំពុងតែឱ្យកម្លាំងជម្នាញកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីចាត់ការបន្តហើយ៕ ដោយ៖វណ្ណា