ស្រឡាញ់សន្តិភាព ! គណៈកម្មាធិការប្រតិបត្តិ ប្រកាសលាលែងពីសមាជិកបក្សគណបក្សភ្លើងទៀន ជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ : ទៀតហើយ លាចេញបន្តបន្ទាប់ពីបក្សរបស់ខ្លួន ! ជាក់ស្តែងអនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តកំពង់ធំ លោក ណៃ ស៉ីណេង ប្រកាសលាលែងពីសមាជិកបក្ស

សូមបញ្ជាក់ថា : ៖ បើយោងតាមលិខិតលាលែងរបស់លោក ណៃ ស៉ីណេង ដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ គឺលោក ណៃ ស៉ីណេង អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តកំពង់ធំ បានប្រកាសលាលែងចេញពីគណបក្សភ្លើងទៀន។ បន្ទាប់កាលពីម្សិលមិញ លោក ស៊ុន ចន្ធី សមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍គណបក្សភ្លើងទៀន និងជាមេដឹកនាំធំជាងគេ ប្រចាំខេត្តកំពង់ធំ ក៏បានប្រកាសចាកចេញពីគណបក្សភ្លើងទៀនដូចគ្នានេះដែរ។

មួយរយៈពេលចុងក្រោយនេះ ទាំងមេដឹកនាំតាមមូលដ្ឋាន និងសមាជិកគណបក្សភ្លើងទៀន ជាច្រើនរូបបានប្រកាសលាលែងពីគណបក្សមួយនេះ ក្រោមហេតុផលផ្សេងៗគ្នា។ ក្រោយចាកចេញរបស់ពួកគេ ពួកគេក៏បានសម្រេចចិត្តស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមបម្រើប្រជាពលរដ្ឋ និងមាតុភូមិយ៉ាងពិតប្រាកដ ។ ដោយឡែកសម្ដេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទោះជាបងប្អូនប្រជាពលរដ្ឋ មកពីបក្សណាក៏ដោយ តែងទទួលស្វាគមន៍ជានិច្ច ព្រោះថា, សុទ្ធតែជាជនរួមជាតិ ខ្មែរតែមួយ សំខាន់រក្សាសន្តិភាព ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិមាតុភូមិ ឲ្យបានសុខដុមរមនា ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print