សម្ដេចក្រឡាហោម អញ្ជើញចូលរួមកិច្ចប្រជុំជាមួយ គណៈកម្មការជំនាញនៃព្រឹទ្ធសភា ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុ កូលដ្ឋាន និងអត្តសញ្ញាណកម្ម

ចែករំលែក៖

ភ្នំពេញ÷ នាព្រឹកថ្ងៃចន្ទ ២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូតំណាងរាជរដ្ឋាភិបាលចូលរួមក្នុងកិច្ចប្រជុំជាមួយ គណៈកម្មការជំនាញនៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុ កូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅវិមានព្រឹទ្ធសភា។

តំណាងអន្តរគណៈកម្មការជំនាញនៃព្រឹទ្ធសភា ដឹកនាំដោយលោកសុខ ឥសាន ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា (គណៈកម្ម ការទី៤)។ កិច្ចប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានរដ្ឋសភាអនុម័ត និងបញ្ជូនមកស្ថាប័នព្រឹទ្ធសភាកាលពីពេលថ្មីៗនេះ។

...

សូមបញ្ជាក់ថាសេចក្តីព្រាងច្បាប់នេះមានគោលបំណង ធានាឱ្យមានវិធាននិងនីតិវិធីច្បាស់លាស់ទាក់ទងទៅនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្ត សញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចការពារសិទ្ធិនិងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំ ទូលាយ ព្រមទាំងធានាឱ្យបុគ្គលគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវច្បាប់ និងជាមូលដ្ឋានសម្រាប់ការរៀបចំ គ្រប់គ្រងស្ថិតិអត្រានុកូលដ្ឋាននិងបញ្ជីប្រជាជន ព្រមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print