រថយន្តកូរ៉េដឹកពងទារេចង្កូតឡេីងសួនពុះចែកទ្រូងផ្លូវក្រឡាប់ចាក់ពងទាពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តកូរ៉េម៉ាកហ៊ីយ៉ាន់ដាយដឹកពងទាមួយគ្រឿងបេីកបរសុខៗក៏បែកកង់មុខរេឡេីងសួនច្បារពុះចែកទ្រូងផ្លូវក្រឡាប់ចាក់ពងទាចោលពេញផ្លូវ​ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ២០២៣​ នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង៦០ម៉ែត្រ​ ស្ថិតក្នុងភូមិព្រៃកី​ សង្កាត់ភ្លេីងឆេះរទេះ​ ខណ្ឌកំបូល។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកូរ៉េ​ ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស​ ពាក់ស្លាកលេខពោធិ៍សាត់​ 3A 0831​ ដឹកពងទាពេញព្រាបរថយន្តធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែបែកកង់មុខខាងស្តាំរេចង្កូតមកខាងឆ្វេងដៃឡេីងសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឱ្យក្រឡាប់ផ្ងាជេីងជេីងចាត់ពងទាចោលពេញផ្លូវសំណាងមិនមានមនុស្សរងរបួស។ 

ក្រោយកេីតហេតុម្ចាស់រថយន្តបង្កបានសម្របសម្រួលជាមួយក្រុមហ៊ុនចិនជួសជុលផ្លូវដេីម្បីបញ្ចប់រឿង៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print