រថយន្តម៉ាស្តាបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តម៉ាស្តាមួយគ្រឿងបើកបរក្នុងល្បឿនលឿនបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាតចំនួនពីរកង់ ចំណែករថយន្តខូចខាតផ្នែកខាងមុខ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២និង១៥​ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១​ខែមិថុនា ឆ្នាំ២០២៣​ នៅតាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកម៉ាស្ដាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BM -6001ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដមក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏បានរេចង្កូតមកខាងឆ្វេងដៃ បុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់​ ចំណែករថយន្តរងការខូចខាតទៅមុខលែងរួច។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ស្ទូចយករថយន្តខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីរង់ចាំដោះស្រាយនាពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print