កុបកម្មក្នុងពន្ធនាគារនៅហុងឌូ រ៉ាសបានបណ្តាលឱ្យមនុស្សយ៉ាងតិច៤១នាក់បានស្លាប់

ចែករំលែក៖

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយថាប៉ូលិសហុងឌូរ៉ាស បាននិយាយថា មនុស្សយ៉ាងហោចណាស់ណាស់ក៏៤១ នាក់ដែរត្រូវបានសម្លាប់នៅក្នុងកុប្បកម្មដែលបានផ្ទុះឡើងកាលពីថ្ងៃទី ២០ ខែមិថុនា រវាងក្រុមក្មេងទំនើងនៅពន្ធនាគារសម្រាប់ស្ត្រីនៅទីក្រុង Tamara ចម្ងាយប្រហែល 20 គីឡូម៉ែត្រពីរដ្ឋធានី Tegucigalpa របស់ប្រទេសដែលមានចម្ងាយ 25 គីឡូម៉ែត្រទៅ ខាងជើង។

យោងតាមអ្នកនាំពាក្យប៉ូលិស Edgardo Barahona កុប្បកម្មបានផ្ទុះឡើងនៅពន្ធនាគារ Centro Femenino de Adaptacion Social (CEFAS) ដែលបច្ចុប្បន្នមានអ្នកទោសប្រហែល 900 នាក់ ។ ស្ថិតិដំបូងបង្ហាញថា មានមនុស្សយ៉ាងហោចណាស់៤១នាក់ត្រូវបានសម្លាប់ដែលភាគច្រើនត្រូវបានគេដុតយ៉ាងខ្លាំងឬត្រូវគ្រាប់កាំភ្លើង។ គេមិនទាន់ដឹងច្បាស់ថា អ្នកស្លាប់ទាំងអស់នោះជាអ្នកទោសឬយ៉ាងណាទេ។
លោក Delma Ordonez តំណាងឱ្យគ្រួសារអ្នកទោសបាននិយាយថា សមាជិកនៃក្រុមក្មេងទំនើងមួយក្រុមបានប្រញាប់ប្រញាល់ចូលទៅក្នុងបន្ទប់របស់ក្រុមគូប្រជែង បន្ទាប់មកដុតវាចោល ដោយទុកឱ្យតំបន់នេះ “បំផ្លាញទាំងស្រុង” ។
អនុរដ្ឋមន្ត្រីសន្តិសុខលោក Julisa Villanueva បានសន្យាថានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះកុបកម្មនៅក្នុងពន្ធនាគារ ប្រកាសភាពអាសន្ន ហើយដាក់ពង្រាយកម្លាំងប៉ូលិសនិងទាហានជាបន្ទាន់ ដើម្បីដោះស្រាយឧប្បត្តិហេតុនេះ។
ប្រទេសហុងឌូរ៉ាសបានកត់ត្រាការបះបោរធ្ងន់ធ្ងរជាច្រើននៅក្នុងពន្ធនាគារ។ ក្នុងឆ្នាំ 2019 កុប្បកម្មនៅក្នុងពន្ធនាគារបានឆក់យកជីវិតមនុស្ស 18 នាក់ផងដែរ៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print