រន្ទះបាញ់កណ្តាលថ្ងៃត្រង់ងាប់គោ២ក្បាល និងគ្រូបង្រៀនម្នាក់របួសធ្ងន់ នៅស្រុកគាស់ក្រឡ

ចែករំលែក៖

ខេត្តបាត់ដំបង៖ មានគ្រោះធម្មជាតិរន្ទះបាញ់កណ្តាលថ្ងៃត្រង់មួយបណ្តាលឱ្យងាប់សត្វគោមួយក្បាល និងរបួសធ្ងន់លោកគ្រូម្នាក់ពេលជិះម៉ូតូទៅបង្រៀនសិស្ស។

នគរបាលជំនាញបានឱ្យដឹងថា ហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើងនៅលើទីតាំងចំនួនពីរផ្សេងគ្នាដោយក្នុងនោះមួយករណីបានកើតឡើងនៅក្នុងស្រុកសង្កែ និងមួយករណីទៀតកើតឡើងនៅក្នុងស្រុកគាស់ក្រឡ នៃខេត្តបាត់ដំបង។

ប្រភពដដែលបញ្ជាក់បន្តថា គ្រោះថ្នាក់រន្ទះបាញ់បង្កឡើងដោយធម្មជាតិក្នុងករណីទីមួយបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី៨ ភូមិតាកុក ឃុំនរា ស្រុកសង្កែ បណ្តាលឱ្យសត្វគោញីមួយក្បាលងាប់នៅនឹងកន្លែង ដែលមានម្ចាស់ឈ្មោះម៉ាន ឆវី ភេទស្រី អាយុ៦២ឆ្នាំបានដឹកទៅចងនៅក្បែរដីចម្ការ។

...

ដោយឡែកចំពោះករណីទី២បានកើតឡើងនៅម៉ោងប្រហាក់ប្រហែលគ្នាត្រង់ចំណុចស្រែវត្តបឹងទំពាំងឫស្សី ឋិតនៅក្នុងភូមិចំបក់ ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បណ្តាលឱ្យលោកគ្រូបង្រៀនម្នាក់ត្រូវរន្ទះបាញ់សន្លប់បាត់មាត់ឈឹងពេលកំពុងជិះម៉ូតូទៅបង្រៀនសិស្សត្រូវបានប្រជាពលរដ្ឋក្បែរខាងប្រញាប់ប្រញាល់នាំយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ៕ដោយ៖ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print