ខេត្តមណ្ឌលគិរី៖ស្រ្តីចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ០៣នាក់ទៀតរងរបួសធ្ងន់និងស្រាលក្នុងនោះម្នាក់ជាក្មេងតូចផងដែរក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធតបានកើតឡើងរវាងម៉ូតូបុកជាមួយរថយន្តកូរ៉េ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានមនុស្សស្លាប់និងរបួសករណី នោះបានកើតឡើងនៅវេលាម៉ោង១១. ៤០នាទីថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៣
លើកំណាត់ផ្លូវជាតិលេខ៧៦A នៅត្រង់ចំណុចភូមិឆ្នែង ឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី ។
នៅកន្លែងកើតហេតុអ្នកឃើញហេតុការណ៍ថា រថយន្តកូរ៉េបង្ករហេតុពាក់ស្លាកលេខភ្នំពេញ 2AE-6342 ពណ៌សបើកបរទឹសដៅពីលិចទៅខាងកើត មកដល់ចំណុចកើតហេតុបានបើកវ៉ាជែងរថយន្តមួយគ្រឿងទៀតនៅពីមុខស្របពេលដែលមានរថយន្តមួយគ្រឿងទៀតបើកបរបញ្ច្រាស់ទិសគ្នាមកដល់ រថយន្តបង្ករនោះក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងនោះពេញទំហឹងតែម្តងបណ្ដាលឲ្យជនរងគ្រោះស្លាប់នៅនិងកន្លែងឯស្ត្រីពីរនាក់និងកូនក្មេងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចនិងក្រុមគ្រួសារយកទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុក។
ជនរងគ្រោះរស់នៅភូមិឃុំកើតហេតុខាងលើជិះម៉ូតូម៉ាកវេវពណ៌ក្រហមអត់ស្លាកលេខ៕ ដោយ ជីវ័ន្ត