សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ

ចែករំលែក៖

ខេត្តស្វាយរៀង: ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ផ្ទះឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិនៅស្រុករមាសហែក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៩នាទី ថ្ងៃទី ២២ខែមិថុនាឆ្នាំ២០២៣ នៅចំណុចភូមិប្រាសាទ ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ទូច ផានិត  អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំភូមិព្រែកត្នោត ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង ។

ចំណែកម្ចាស់ផ្ទះមានឈ្មោះ ឆន សុខា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិប្រាសាទឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង។

តាមសេចក្ដីរាយការណ៍បានអោយដឹងថា មានករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិមួយកើតឡើងបង្កដោយជនសង្ស័យម្នាក់ បានប៉ុនប៉ងចូលលួចទ្រព្យសម្បត្តិរបស់ឈ្មោះ ឆន សុខា ប៉ុន្តែពេលកំពុងធ្វើសកម្មភាពក៏ត្រូវម្ចាស់ផ្ទះភ្ញាក់ទាន់និងឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង។

...

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរ ដើម្បីចាត់ការបន្តតាមច្បាប់៕ ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print