ខេត្តកណ្តាល : ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជាក់អំពី ការឈ្វេងយល់ពីគម្រោងលើកកម្រិតជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ ក្នុងខេត្តកណ្តាល៖
– ប្រវែងផ្លូវសរុប៖ ១៩,៨៣គីឡូម៉ែត្រ
– ចំណុចចាប់ផ្ដើម៖ ពីឃុំជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ (ចាប់ពីគល់ស្ពានកោះធំ)
– ចំណុចបញ្ចប់៖ ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវខេត្តលេខ១៤)
– បើកការដ្ឋានសាងសង់៖ ២០/មិថុនា/ ២០២៣
– បញ្ចប់ការសាងសង់៖ ពាក់កណ្ដាលឆ្នាំ២០២៤
– រយៈពេលសាងសង់៖ ២៤ខែ
– ទំហំទឹកប្រាក់គម្រោង៖ ប្រមាណ ២១,៦៨លានដុល្លារអាមេរិក
– សាងសង់ដោយ៖ ក្រុមហ៊ុន Heng Sambat Co., Ltd Import Export Transportation and Construction
គម្រោងកំណាត់ផ្លូវជាតិលេខ២៣នេះ គឺផ្តល់អត្ថប្រយោជន៍យ៉ាងធំ ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនគ្រប់ប្រភេទ គឺជាខ្សែផ្លូវដ៏មានសក្តានុពល និងមានភាពប្រទាក់ក្រឡា តភ្ជាប់ជាមួយផ្លូវជាតិលេខ២១B និងផ្លូវជាតិលេខ២១ ឆ្ពោះទៅកាន់ទិសដៅរាជធានីភ្នំពេញ និងព្រំដែនកម្ពុជា-វៀតណាម(ជ្រៃធំ-ឡុងប៊ិញ) និងតភ្ជាប់ជាមួយផ្លូវជាតិលេខ១៤ ទិសដៅអ្នកលឿង ខេត្តព្រៃវែង និងព្រំដែនកម្ពុជា-វៀតណាម(ក្អមសំណ-វិញសឿង) និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវផ្សេងៗដទៃទៀតនៅក្នុងតំបន់នេះ៕
ដោយ : សហការី