កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញចុះបង្ក្រាបទីតាំងបញ្ជល់មាន់ឃាត់មនុស្ស១០នាក់

ចែករំលែក៖

ភ្នំពេញ​៖ ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ចំនួន១០នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វេីការបង្ក្រាបឃាត់ខ្លួននិងចាប់យកមាន់ជល់ចំនួន៤ក្បាលរួមទាំងជញ្ជីងថ្លឹងមួយទៅចាត់ការតាមនីតិវិធី។

យោងតាម​ប្រភពព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅថ្ងៃទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​បានឱ្យដឹងថា​ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៧:១០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់មាន់ជល់) នៅចំណុចលើផ្លូវលំ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនមនុស្សចំនួន១០នាក់ និងចាប់យកវត្ថុតាងមានមាន់ជល់ចំនួន ០៤ក្បាល, ជញ្ជីងសម្រាប់ថ្លឹងមាន់ចំនួន ០១ ។
ក្រោយការបង្ក្រាបនិងឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ទាំងនោះត្រូវបានសមត្ថកិច្ចបញ្ជូនមកការិយាល័យដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print