ភ្នំពេញ៖ បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានថ្លែងថា៖ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៤ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ០៥នាក់ នេះបើគិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី២១ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី២២ ខែមិថុនាម្សិលមិញ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងបន្តថា៖ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ រួមមាន៖
*១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៩៥៨ករណី មានមនុស្ស ២,៤៥១នាក់។
*២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៩១១សំណើ និងបិទសំណុំរឿង ៣០៥សំណើ (រកឃើញមនុស្ស ១,៤១៤នាក់, ឃាត់ខ្លួនជនសង្ស័យ ១៣៧នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។
*៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៤៨ករណី៕ដោយ៖សហការី