ភ្នំពេញ ៖ ក្រុមជនសង្ស័យម្នាក់ ត្រូវកំលាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពដោយប្រើក្រដាស់ប្រាក់ក្លែងក្លាយមកទិញទូរសព្ទ័ដៃខណៈពេលកំពុងពិនិត្យលុយស្រាប់តែជនសង្ស័យខាងលើបានឆក់ទូរសព្ទ័ដៃរត់តនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង១០នាទី ចំណុចហាងលក់ទូរសព្ទ័ដែយីហោផា និត ស្ថិតនៅផ្ទះលេខ៥៨០ ផ្លូវជាតិ៥ ក្រុមទី១២ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
-ជនរងគ្រោះឈ្មោះមាស សុផានិត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅកន្លែងកើតហេតុ មុខរបរទិញលក់ទូរសព្ទ័។
– ជនសង្ស័យលី ជាងយូ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅផ្ទះជួល ផ្លូវជាតិ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។
សំភារៈដកហូតបានៈក្រដាសប្រាក់៥០$ក្លែងក្លាយចំនួន៤សន្លឹក
សំភារៈបាត់បង់:ទូរសព្ទ័ដៃម៉ាកVIVO Y22s ចំនួន០១គ្រឿង ពណ៍ខ្មៅ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង១០នាទី មានករណីឆក់ទូរសព្ទ័ដៃ(ដោយប្រើក្រដាសប្រាក់ក្លែងក្លាយបន្លំ)នៅចំណុចកើតហេតុខាងលើ ដោយជនសង្សយ័បានធ្វើជាទិញទូរសព្ទ័ប្រើក្រដាសកប្រាក់ក្លែងក្លាយដោយជនរងគ្រោះរវល់ពិនិត្យ និងរាប់ប្រាក់ជនសង្សយ័ឆក់យកទូរសព្ទ័ពីលើទូរឡើងជីះម៉ូតូគេចខ្លួនតែម្តង ក្រោយទទួលពាក្យបណ្តឹងកំលាំជំនាញខណ្ឌ ប៉ុស្តិ៍បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបានជនសង្សយ័ រួមទាំងវត្ថុតាងខាងលើ វេលាម៉ោង២០ និង០០នាទី ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៣ ចំណុចផ្លូវជាតិ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងកម្លាំជំនាញខណ្ឌ+ប៉ុស្តិ៍កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕ដោយ៖ជីណា