បើកបរដោយស្មារតីទទួលខុសត្រូវ និងធានាបាននូវសុវត្ថិភាព អ្នកបើកបរត្រូវតែ ត្រួតពិនិត្យចរាចរណ៍ទៀងទាត់ ជានិច្ច

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ផេកផ្លូវការ របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា : បើកបរដោយស្មារតីទទួលខុសត្រូវ និងធានាបាននូវសុវត្ថិភាព អ្នកបើកបរត្រូវតែ ត្រួតពិនិត្យចរាចរណ៍ទៀងទាត់ ជានិច្ច ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា : ការត្រួតពិនិត្យចរាចរណ៍ទៀងទាត់ (Regular Traffic Checks)៖
– ត្រូវត្រួតពិនិត្យចរាចរណ៍ឲ្យទៀងទាត់
– ត្រូវត្រួតពិនិត្យតាមកញ្ចក់មើលក្រោយឲ្យបានទៀងទាត់
– ត្រូវត្រួតពិនិត្យតាមកញ្ចក់មើលក្រោយ និងចរាចរណ៍នៅមុនពេល និងក្រោយពេលឆ្លងផ្លូវប្រសព្វ
-​​ ត្រូវធ្វើការវិភាគ និងត្រួតពិនិត្យចរាចរណ៍នៅតំបន់ដែលមានចរាចរណ៍ខ្លាំង និងតំបន់ដែលមានថ្មើរជើងឆ្លងកាត់ច្រើន។

ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ ។ គោរពច្បាប់ចរាចរណ៍ គឺស្រឡាញ់អាយុជីវិតខ្លួនឯង និងអ្នកដទៃ ត្រូវនិយាយថា : ថ្ងៃនេះ ថ្ងៃស្អែក គ្មានករណីគ្រោះថ្នាក់ចរាចរណ៍ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print