ភ្នំពេញ : ចុងក្រោយ ! មានយុវជន១០រូប ចូលរួមប្រកួតប្រជែង ដើម្បី ឈានទៅប្រកួតដណ្ដើមជ័យលាភី ចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ក្នុងវគ្គផ្ដាច់ព្រ័ត្រ “យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌” ។ នេះបើយោងតាម ក្រសួងយុត្តិធម៌ ចេញសេចក្តីជូនដំណឹង ស្តីពី បេក្ខជន បេក្ខនារី ត្រូវបានជ្រើសរើសឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ដណ្ដើមជ័យលាភី ក្នុងកម្មវិធីប្រកួតជ្រើសរើស “យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌”
សូមបញ្ជាក់ថា: ក្រសួងយុត្តិធម៌ សូមជម្រាបជូនដល់បេក្ខជន បេក្ខនារីទាំងអស់ មេត្តាជ្រាបថា ឆ្លងតាមការប្រកួតវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ-ការបង្ហាញសមត្ថភាពលើវេទិកា ក្នុងកម្មវិធីប្រកួតជ្រើសរើស “យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌” នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយមានអ្នកចូលរួមទស្សនា ប្រមាណ ១០០ នាក់ គណៈកម្មការ បានធ្វើការវាយតម្លៃ និងដាក់ពិន្ទុ ដោយជ្រើសរើសបានបេក្ខជន បេក្ខនារីឆ្នើម ចំនួន ១០ រូប (ស្រ្តី ៥ រូប) ក្នុងចំណោមបេក្ខជន បេក្ខនារីទាំង ២២ រូប ដែលបានចូលរួមប្រកួតប្រជែង ដើម្បី ឈានទៅប្រកួតដណ្ដើមជ័យលាភី ចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅ នាពេលឆាប់ៗខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ចំពោះកាលបរិច្ឆេទជាក់លាក់នៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ គណៈកម្មការរៀបចំកម្មវិធីនឹងជូនដំណឹងតាមក្រោម។
អាស្រ័យហេតុនេះ សូម បេក្ខជន បេក្ខនារី ដែលមានឈ្មោះក្នុងបញ្ជីទាំង ១០ រូប ជ្រាបជាព័ត៌មាន។ ចំពោះព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ លោក ហួន ច័ន្ទឌី តាមរយៈលេខទូរស័ព្ទមានប្រើប្រព័ន្ធតេឡេក្រាម ០៩៨ ៨១២ ៤២៩ ៕
ដោយ : សិលា