ទីបំផុត ! ដល់ថ្ងៃកំណត់ អ្នកឧកញ៉ា​ ហ៉ី​ គឹម​ហុង​អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដីមាស​ មិនហ៊ានចូលខ្លួនតាមការកោះហៅ របស់មន្ត្រីនគរបាលយុត្តិធម៌ ខេត្តកំពត

ចែករំលែក៖

ភ្នំពេញ : ដំណោះស្រាយនៅថ្ងៃទីមួយនេះរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនពិភពដីមាស មិនទាន់មានការឯកភាពពីប្រជាពលរដ្ឋនោះទេ ។ ប្រជាពលរដ្ឋចង់ជួបជាមួយលោកឧកញ្ញ៉ាប្រធានក្រុមហ៊ុនពិភពដីមាសផ្ទាល់ សង្ឃឹមថាលោកឧកញ្ញ៉ានិងមកជួបប្រជាពលរដ្ឋដោយមិនចាំបាច់មានលិខិតកោះហៅជាលើកទី02 ពីមន្ត្រីនគរបាលយុត្តិធម៏ ដើម្បីបញ្ជាក់អំពីទំនួលខុសត្រូវច្បាស់លាស់របស់ក្រុមហ៊ុនជាមួយប្រជាពលរដ្ឋ 484 គ្រួសារ។ 26.06.23 ។ នេះសារបង្ហោះដោយ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្មងការនគរបាល ខេត្តកំពត នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា : អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដីមាស​ បែបស្រមើស្រមៃថា , តិចមាន អនាគត ដូច ឧកញ៉ា ជា សារ៉ន ទៅ ? ទើបទីបំផុត ! អ្នកឧកញ៉ា​ ហ៉ី​ គឹម​ហុង​អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដីមាស​ មិនហ៊ាន​ចូលមកបំភ្លឺ​តាម​លិខិត​អញ្ជើញ​របស់​ស្នងការ​នគរបាល​ខេត្ត​កំពត​នោះទេ​ដោយចាត់តំណាង​ម្នាក់​មកជួប​ប្រជាពលរដ្ឋ​រងគ្រោះ​ ។

ក្នុង​ការ​ជួបជជែក​គ្នា​នេះ​ តំណាង​ក្រុមហ៊ុន​មិនអាចដោះស្រាយ​អ្វី​បានទាំងអស់​ ចំណែក​ប្រជាពលរដ្ឋ​ទាមទារ​អោយ​ក្រុមហ៊ុន​ ប្រគល់​ថវិកា​សងមកពួកគាត់វិញ​ ។ បេីតាម​តួលេខ​បណ្ដឹង​ដែល​ស្នងការ​ខេត្ត​កំពត​ទទួលបាន​គឺមានរហូតដល់ជាង​ ៤៨៤បណ្ដឹង​ និង​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ ៧លានដុល្លារ​ ទៅ​ ៨​ លានដុល្លារ​ឯណោះ​ ។

លោកឧត្ដមសេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទ​មធុរឹទ្ធ​ ស្នងការ​នគរបាល​ខេត្ត​កំពត​ បាន​អោយដឹងថា​ លោកនឹងធ្វេីលិខិត​កោះហៅ​ អ្នកឧកញ៉ា​ ហ៊ី​ គឹម​ហុង​ មក​បំភ្លឺ​ជាលេីកទី​២​ ក្នុង​ករណី​ អ្នកឧកញ៉ា​រូបនេះមិនមក​ លោកនឹង​សុំគោលការណ៍​ព្រះរាជ​អាជ្ញា​ដេីម្បី​ចាត់​ការ​បន្តតាម​និតិវិធី​ច្បាប់​ ។

សូមជម្រាបថា : អ្នកឧកញ៉ា​ ហ៉ី​ គឹម​ហុង​អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដីមាស​ បើខ្លួនមិនរកសុីបោកប្រាស់ ប្រជាពលរដ្ឋ ខ្លាចអី ចូលខ្លួនដោះស្រាយ ។ ប៉ុន្តែបើបោកប្រាស់ដូចបណ្តឹង របស់ប្រជាពលរដ្ឋ រហូតដល់ ៤៨៤ បណ្តឹង ដូចលោកស្នងការអះអាងនេះ គឺជៀសមិនផុតពីទៅ ជួប លោកឧកញ៉ា ជា សារ៉ន ឡើយ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print