ប៉ាគីស្ថានកោះហៅអ្នកការទូតអាមេរិកជុំវិញសេចក្តីថ្លែងការណ៍របស់អាមេរិក-ឥណ្ឌា

ចែករំលែក៖

ក្រសួងការបរទេសប៉ាគីស្ថាន បានកោះហៅអគ្គសេនាធិការរង នៃស្ថានទូតអាមេរិកដើម្បីសម្តែងការព្រួយបារម្ភ ចំពោះសេចក្តីថ្លែងការណ៍ កាលពីសប្តាហ៍មុនរបស់មេដឹកនាំនៃប្រទេសទាំងពីរ ទាក់ទងនឹងប៉ាគីស្ថាន។

កាលពីថ្ងៃទី 26 ខែមិថុនា ក្រសួងការបរទេសប៉ាគីស្ថានបានកោះហៅ អនុប្រធានបុគ្គលិកនៃស្ថានទូតអាមេរិកដើម្បីសម្តែងការព្រួយបារម្ភ ចំពោះសេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងកាលពីសប្តាហ៍មុន ដោយប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ដែលអំពាវនាវឱ្យប៉ាគីស្ថាន ធានាមិនអនុញ្ញាតឱ្យមានទឹកដី ប្រើជាមូលដ្ឋានសម្រាប់ការវាយប្រហារយោធា ប្រឆាំងនឹងប្រទេសផ្សេងទៀត។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters សេចក្តីថ្លែងការណ៍របស់ អាមេរិកនិងឥណ្ឌា ត្រូវបានធ្វើឡើងបន្ទាប់ពីជំនួបរវាងមេដឹកនាំនៃប្រទេសទាំងពីរ នៅសេតវិមានកាលពីថ្ងៃទី២៣ ខែមិថុនា។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានភាគីប៉ាគីស្ថានរិះគន់ ដែលបានហៅវាផ្ទុយនឹងច្បាប់ នៃការទូត។
ក្រសួងការបរទេសប៉ាគីស្ថានបាននិយាយថា “យើងសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកគួរតែបដិសេធពីការធ្វើសេចក្តីថ្លែងការណ៍ ដែលអាចបកស្រាយថាជាការលើកទឹកចិត្ត ដល់ការនិទានរឿងគ្មានមូលដ្ឋាន និងហេតុផលនយោបាយរបស់ឥណ្ឌា ប្រឆាំងនឹងប៉ាគីស្ថាន” ។
ភាគីប៉ាគីស្ថានបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម រវាងប៉ាគីស្ថាន នឹង អាមេរិកកំពុងដំណើរការល្អ ហើយវាជាការចាំបាច់ ក្នុងការកសាងបរិយាកាសអំណោយផល ដោយផ្តោតលើការជឿទុកចិត្តគ្នាទៅវិញទៅមក និងការយោគយល់គ្នាបន្ថែមទៀតនៃទំនាក់ទំនងប៉ាគីស្ថាន-អាមេរិក៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print