(ព័ត៌មាន​បឋម)​ មន្រ្តី​នគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ​​ម្នាក់​ បាន​ដក​កាំភ្លេីង​ខ្លីបាញ់​សម្លាប់​ខ្លួន​ឯង​បង្កការភ្ញាក់ផ្អេីលជាខ្លាំង

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់​ ជាមន្រ្តី​នគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ​​ បាន​ដក​កាំភ្លេីង​ខ្លីបាញ់​សម្លាប់​ខ្លួន​ឯងនៅក្នុងផ្ទះ​ចំនួន០២គ្រាប់​ ដោយ​មិន​ទាន់​ដឹង​មូលហេតុ​ និងបង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងនិងអាជ្ញាធរមូលដ្ឋាន​ កាលពីវេលា​ម៉ោង​៨:០០នាទី​យប់​​​ ថ្ងៃទី​២៧ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិម័ល​ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ​ ។

    សពបុរសរងគ្រោះមានឈ្មោះ​ អេង​ សុខរី​ ជាមន្ត្រីនគរបាលសង្កាត់ព្រៃស​ ដោយមានប្រពន្ធកូនខ្ចីនៅផ្ទះកេីតហេតុថែមទៀតផង​ ។ 

    បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម​ អាជ្ញាធរមូលដ្ឋាន​ ជាពិសេសកម្លាំងផ្នែកជំនាញបានចុះទៅដល់កន្លែងកេីតហេតុដោយយកខ្សែហ៊ុំព័ទ្ធជុំវិញកន្លែងកេីតហេតុដេីម្បីធ្វេីការត្រួតពិនិត្យ​ និងកោសល្យវិច័យឱ្យបានល្អិតល្អន់​ ។ 

...

ព័ត៌មាន​លម្អិត​ ក្រុមការងារយេីងខ្ញុំនិងជម្រាបនៅពេលក្រោយ​ សូមអរគុណ​ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print