រថយន្តបាឡែនបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតអស់ចំនួន១កង់ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១យប់​ ថ្ងៃទី២៧​ ខែមិថុនា​ ឆ្នាំ២០២៣​ នៅចំណុចស្តុបទេពផន​ តាមបណ្តោយផ្លូវម៉ឡសេទុង​ កែងផ្លូវលេខ១៨២​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាកកាមរីបាឡែន​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2N 7191 ធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុងក្នយងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរងការខូចខាតអស់មួយកង់ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងទំនាក់ទំនងទៅជំនញមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ៕ដោយសុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print