មេការជាងសំណង់ម្នាក់ កំពុងឈូសឆាយដីស្រាបតែប្រទះឃើញ គ្រាប់បែកដៃ UXO នៅក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ទី២៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាល​ខេត្តបាត់ដំបង​ និងកម្លាំង​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ បានប្រគល់ជូនគ្រាប់បែកដៃ UXO ចំនួន ០១គ្រាប់ និងគ្រាប់បែក​៦០ម.ម​ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល។​

ប្រភពដដែលបន្តថា​ ជាក់ស្ដែងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចបរិវេណសាងសង់វិមានឯករាជ្យ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មេការជាងសំណង់ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងបរិវេណសាងសង់វិមានឯករាជពេលជាងសំណង់ កំពុងឈូសឆាយដីទើបប្រទះឃើញ ហើយបានមករាយការណ៍ជូន ផ្នែកជំនាញសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង។ ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃេីញប្រភេទក្បាលគ្រាប់បែកដៃ UXO ចំនួន ០១គ្រាប់ រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល។​

ជាមួយគ្នានេះដែរ​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលទឹក នៃអធិការនគរបាលស្រុកទឹកផុស បានសហការជាមួយកម្លាំងសុីម៉ាក់ CMAC យកគ្រាប់ចាស់ៗចំនួនមួយគ្រាប់គឺគ្រាប់៦០ម.ម យកទៅកំទេចចោលនៅកន្លែងមានសុវត្ថិភាព។

...

ឆ្លៀតក្នុងឱកាសនោះ​ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ​បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print