ខេត្តស្វាយរៀង: លោក ហុឹម ចាន់ថន មេបញ្ជាការងកងរាជអាវុធហត្ថខេត្តតំណាងលោកសែវុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ញឹម សិលា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំគគីរនិងលោកស៊ូម៉ុល អភិបាលស្រុករមាសហែកបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា កសាង ព្រះវិហារថ្មីវត្តគគីរ នាព្រឹកថ្ងៃ២៨ខែមិថុនាឆ្នាំ២០២៣។
លោក ញឹម សិលា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំគគីរស្រុករមាសហែក បានផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់ លោកសៅសុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ដល់បងប្អូនលោកលោកស្រីដែលបានចូលរួមនាពេលនេះ។
លោកបន្តថា ប្រទេសជាតិសព្វថ្ងៃនេះ កំពុងតែមានរីកចម្រើនជាលំដាប់លើគ្រប់វិស័យពិសេសវិស័យពុទ្ធចក្រ ក៏ដោយសារតែប្រទេសមានសុខសន្ដិភាព ដែលបានមកពីក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងរឹងមាំពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ហេតុដូចនេះហើយបានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ឋនានា របស់វិស័យព្រះពុទ្ធសាសនាត្រូវបានស្តារឡើងវិញយ៉ាងឆាប់រហ័ស មិននឹកស្មានដល់ពិសេសព្រះវិហារថ្មីមួយនេះ ដែលកំពុងសាងសង់នឹងក្លាយទៅជាសមិទ្ធផលថ្មីមួយទៀត។
លោក បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមកម្លាំងសាមគ្គីគ្នាដើម្បីរក្សា ការពារសុខសន្តិភាពជូនប្រទេសជាតិឲ្យបានគង់វង្សនិង ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅថ្ងៃខាងមុខនេះ អោយបានគ្រប់ៗគ្នា។
បន្ទាប់មក លោកញឹម សិលា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំគគីរនិងលោកស៊ូម៉ុល អភិបាលស្រុករមាសហែកក៏បានអញ្ជើញចូលរួម ពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងអាគារថ្មី ស្នាក់ការ គណបក្សប្រជាជនឃុំគគីរស្រុករមាសហែកផងដែរ៕ ដោយ៖សុថាន