តុលាការសម្រេចឃុំខ្លួនស្ត្រីមា្នក់ ជាភ្នាក់ងារលេងល្បែងស៊ីសងខុសច្បាប់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២ ៣ បានសម្រេចចេញដីកាឃុំខ្លួនស្ត្រីម្នាក់ ជាអ្នកចាត់ចែង និងភ្នាក់ងារលេងល្បែងស៊ីសងដោយខុសច្បាប់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំសវនាការផ្តន្ទាទោសតាមផ្លូវច្បាប់ ។

ជនត្រូវចោទឈ្មោះ សែម ផល្លា ហៅ សីលា ភេទស្រី អាយុ២៧ ឆ្នាំ មុខរបរ បុគ្គលិកហ្គេមឡូតូ ស្នាក់នៅបន្ទប់ជួលលេខ២ ផ្លូវបេតុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមដីកាបង្គាប់ឲ្យឃុំខ្លួនបានដាក់ជនត្រូវចោទ ឲ្យស្ថិតនៅក្រោមការពិ និត្យពីបទ.អ្នកចាត់ចែង និងភ្នាក់ងារលេងល្បែងស៊ីសងខុសច្បា ប់ ប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៥១៤ សង្កាត់ផ្សារ ដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមិថុ នា ឆ្នាំ២០២៣ ដែលបទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាតិមាត្រា ៥ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ។

...

សូមជម្រាបថា ៖ ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនស្ត្រីមា្នក់ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណីចាក់ភ្នាល់ឡូតូតាមប្រព័ន្ធអនឡាញ ។ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នគរបាលព្រហ្មទណ្ឌ បានចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់ឡូតូតាមប្រព័ន្ធអនឡាញ) មួយកន្លែង ដោយបានធ្វើការឃាត់ខ្លួនស្រ្តីម្នាក់ ដែលបាន ការអនុញ្ញាតិពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ការបង្ក្រាបនោះសមត្តកិច្ចបានចាប់យកវត្ថុតាង ៖
.ម៉ូនីទ័រ ម៉ាកDELL ពណ៌ ខ្មៅ ចំនួន០២ គ្រឿង និងម៉ាក ១-O-DATA.CPU ពណ៌ខ្មៅ ចំនួន០១ គ្រឿង
.ឃីបត ពណ៌ខ្មៅ ចំនួន០១
.ម៉ៅ ចំនួន០១
.ដុំ វាយហ្វាយ ចំនួន០១
.ប្រាក់ ចំនួន ៤៥ ០០០ រៀល ៕ ដោយ ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print