លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ជួយព្យាបាលព្រះសង្ឃ ដែលមានបញ្ហាស្បែករុំារ៉ៃ ឡេីងរបក ឡេីងក្រហមនិងរមាស់ខ្លាំងបែបនេះតាំងពីពេលចាប់កំណើតបាន៣ថ្ងៃមកម្លេះ

ចែករំលែក៖

ភ្នំពេញ : ពិតជាបានជួប សំណាងផលបុណ្យហើយ ! ឈានដល់ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ជួយព្យាបាលព្រះសង្ឃ ដែលមានបញ្ហាស្បែករុំារ៉ៃ ឡេីងរបក ឡេីងក្រហមនិងរមាស់ខ្លាំងបែបនេះតាំងពីពេលចាប់កំណើតបាន៣ថ្ងៃមកម្លេះ ខណៈលោកទាំងពីរ យកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋ ជួបប្រទះបញ្ហាជីវភាព និងមានជំងឺ តែងចាត់ឲ្យក្រុមការងារ ចុះពិនិត្យ ជួយព្យាបាល ដោយពុំគិតពីសេវាអ្វីឡើយ ធ្វើយ៉ាងណាឱ្យពួកគាត់បានជាសះស្បើយ។

ជាក់ស្តែង ព្រះតេជគុណព្រះនាម ភឿន ណារីន ១៦វស្សាគឺមានបញ្ហាស្បែករុំារ៉ៃ ឡេីងរបក ឡេីងក្រហមនិងរមាស់ខ្លាំងបែបនេះតាំងពីពេលចាប់កំណើតបាន៣ថ្ងៃមកម្លេះ ។

ក្រោយពីជ្រាបពីព័ត៌មាននេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានណែនាំក្រុមគ្រូពេទ្យឯកទេសរបស់ សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ TYDA អោយចុះទៅពិនិត្យព្យាបាលដល់ទីតាំងផ្ទាល់  នៅវត្តព្រះឃ្លាំង​ នៅភូមិរំចេក​ ឃុំត្រពាំងល្វា​ ស្រុកមានជ័យ​ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ មិថុនា ២០២៣ ម្សិលមិញនេះ។ ក្រោយពីការ ពិនិត្យ និងវាយតម្លៃរួចមកឃើញថា នេះជាប្រភេទ ជំងឺសើរស្បែករុំារ៉ៃម្យ៉ាង ហៅថា Erythrodermic Psoriasis ដែលតម្រូវឲ្យធ្វើការព្យាបាលតាមដានជាមួយគ្រូពេទ្យឯកទេសសើរស្បែកជាប្រចាំ។ 

សូមបញ្ជាក់ថារាល់ការចំណាយក្នុងការព្យាបាលទាំងអស់ចាប់ពីពេលនេះតទៅ ត្រូវបានជួយឧបត្ថម្ភដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print