ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ- ការព្យាបាល លើសពីការកាត់បន្ថយនូវភាពឈឺចាប់!

ចែករំលែក៖

ភ្នំពេញ : ការឈឺចុកចាប់នឹងការរលាករ៉ាំរ៉ៃ លើសន្លាក់មួយ ឬច្រើន គឺជារោគសញ្ញា និងជាផលរំខានចាំបាច់មួយ ដែលយើងជួបប្រទះញឹកញាប់ ក្នុងជីវភាពរស់នៅរបស់ប្រជាជនយើងសព្វថ្ងៃ។

ការវិវត្តន៍យ៉ាងសន្សឹមៗ នៃជំងឺមួយចំនួនទាំងនោះ ហាក់ដូចជាមិនបានទទួលការចាប់អារម្មណ៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងអ្នកជំងឺប៉ុន្មាននោះទេ។ ទាំងអស់នេះសុទ្ធសឹងជាហានិភ័យ និងក្តីបារម្ភមួយ ដែលយើងទាំងអស់គ្នាគួរប្រុងស្មារតី និងចូលរួមពិចារណា។

ការរលាកសន្លាក់រ៉ាំរ៉ៃអាចបណ្ដាលមកពីមូលហេតុ ផ្សេងៗជាច្រើនដូចជា៖

   – ការសឹករិចរឹលនៃសន្លាក់រ៉ាំរ៉ៃ (degenerative arthritis)

   – ជំងឺរលាកសន្លាក់ដោយសារបញ្ហាមេតាបូលីស និងជាតិកំបោរ (microcrystalline and metabolic rheumatism)

   – ជំងឺរលាកលើស្រោមសន្លាក់រ៉ាំរ៉ៃ (rheumatoid arthritis)

   – ជំងឺរលាកលើសរសៃពួររ៉ាំរ៉ៃ (spondyloarthritis)

   – ជំងឺរលាកសន្លាក់ដោយប្រព័ន្ធភាពស៊ាំលើកុមារ (systemic juvenile idiopathic arthritis) ។ល។

ការព្យាបាលនៃជំងឺរលាកសន្លាក់រ៉ាំរ៉ៃ គឺមិនអាស្រ័យតែលើការប្រើប្រាស់ថ្នាំ ដែលអាចបន្ថយត្រឹមរោគសញ្ញាឈឺចាប់តែមួយមុខប៉ុណ្ណោះទេ។ ផ្ទុយទៅវិញការព្យាបាលនៃជំងឺនេះ គឺអាស្រ័យទៅតាមប្រភេទនៃជំងឺ ក៏ដូចជាភាពធន់របស់អ្នកជំងឺនីមួយៗ។ លើសពីនេះទៅទៀត ការព្យាបាលជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ក៏បានបូកបញ្ចូលនូវការរួមចំណែកកាត់បន្ថយអត្រាមរណភាព និងពិការភាព នៃការវិវត្តរបស់ជំងឺនេះផងដែរ។ 

ការពិគ្រោះ និងតាមដានជាមួយគ្រូពេទ្យជំនាញ គឺជាមធ្យោបាយដ៏ត្រឹមត្រូវបំផុតក្នុងការគ្រប់គ្រង និងព្យាបាលជំងឺនេះ។ អ្នកជំងឺគប្បីជៀសវាងការប្រើថ្នាំដោយខ្លួនឯង ដែលអាចផ្ដល់ផលប៉ះពាល់ទៅដល់សុខភាព ក៏ដូចជាពិការភាពធ្ងន់ធ្ងរ។

នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print