ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានបង្ហាញរូបថតជាច្រើនសន្លឹក លើប្រព័ន្ធ Telegram ផ្លូវការរបស់សម្តេច ខណៈជារូបថតអនុស្សាវរីយ៍ រវាង បងប្អូនកម្មករ កម្មការិនី ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់
នៅថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា : នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរទៅលើបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមដោយថាមានភាពងាយស្រួលនិងជួយសម្រួលទៅដល់ការងារទំនាក់ទំនងជាមួយនឹងពលរដ្ឋបានល្អ។
ក្រោយពីបានលុបទំព័រ facebook របស់សម្ដេចនៅយប់ថ្ងៃទី២៩ ខែមិថុនា នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ សម្ដេចតេជោ បានលើកឡើងថា ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមវាបានផ្ដល់ភាពងាយស្រួលដល់សម្ដេចក្នុងការផ្សព្វផ្សាយព័ត៌មាន និងបញ្ជូនសារសំឡេងទៅកាន់ប្រជាពលរដ្ឋ ជាពិសេសរួមទាំងការឡាយទៅលើបណ្ដាញទំនាក់ទំនងសង្គមដ៏ធំមួយនេះផងដែរ។
សម្ដេចបានលើកឡើងថាសម្ដេចគោរពនូវគោលការណ៍របស់ facebook ក៏ប៉ុន្តែ facebook ហាក់បីដូចជាមិនបានពិនិត្យទៅលើបញ្ហាមួយចំនួនដែលក្រុមប្រឆាំងបានបង្កើតនោះទេ ។
Connect with Cambodian Prime Minister :
🌐Website
🌐YouTube
🌐TELEGRAM
🌐TikTok ៕
ដោយ : សិលា