លោក សៅ សុខា អញ្ជើញ ប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង: លោក សៅ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុករមាសហែកនាព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ បាន អញ្ជើញ ប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានសមាជិក សមាជិកា ចូលរួមប្រមាណជាង៣ពាន់នាក់ នៅទីចាត់ការគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក។

ក្នុងឱកាសនោះ លោកសៅសុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុករមាសហែកបានថ្លែងថានៅថ្ងៃ
ទី១ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧, ដូចច្នេះហើយសូម អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២៣។

លោក ក៏បានសូមឱ្យបងប្អូនប្រជាពលរដ្ឋ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតា បាចផ្កា ដែលស្ថិតនៅលំដាប់លេខរៀងទី១៨ នៃសន្លឹកឆ្នោត ហើយថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ។

...

សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណិតទី៧ នឹងមានរយៈពេល២១ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយការបោះឆ្នោតនៅទូទាំងប្រទេសនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ មានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង៕ ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print