សម្ដេចក្រឡាហោម ស ខេង និងលោកស្រី បានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខ នៅប្រាសាទភ្នំបាណន់ ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង : នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកស្រី ញ៉ែម សាខន សខេង បានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខ នៅប្រាសាទភ្នំបាណន់ ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង។

បើយោងតាម ការបង្ហោះលើប្រព័ន្ធ Telegram ផ្លូវការ របស់ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបញ្ជាក់អោយដឹងថា : សម្ដេចក្រឡាហោម និងលោកស្រី បានប្រារព្ធពិធីបួងសួងសុខសេចក្ដីសុខនៅប្រាសាទបាណន់ជារៀងរាល់ឆ្នាំ រួមទាំងនៅរៀងរាល់រដូវកាលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

ក្នុងឱកាសប្រកបដោយសិរីសួស្ដីនោះ សម្ដេច និងលោកជំទាវ តែងបានឧទ្ទិសបួងសួងគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធក្នុងលោក ពិសេសបារមីប្រាសាទភ្នំបាណន់ ជួយអភិបាលរក្សាព្រះរាជាណាចក្រកម្ពុជា បន្តប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។

សូមបញ្ជាក់ថា : ខេត្តបាត់ដំបង គឺជាខេត្តស៊ីវីល័យមួយ ក្នុងចំណោមរាជធានី-ខេត្តនៅក្នុងទូទាំងប្រទេស ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានលក្ខណៈសមរម្យ ប្រកបមុខរបរស្រែចម្ការ រកស៊ី ជាពិសេសជាជង្រុកស្រូវ ធនធានធម្មជាតិ ។ ខេត្តមួយនេះ មានការអភិវឌ្ឍន៍ លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ តាមមូលដ្ឋាន ទាំងតាមជនបទ ពីប្រជុំជន ទីក្រុង និងមានផ្លូវគមនាគមន៍ខ្វាត់ខ្វែង បម្រើឲ្យការធ្វើដំណើររបស់ភ្ញៀវជាតិអន្តរជាតិ ប្រជាពលរដ្ឋមានឱកាសក្នុងការដឹកជញ្ជូនផលិតផលកសិកម្មនានាមកកាន់ទីផ្សារបានយ៉ាងលឿនរហ័សទាន់ចិត្ដ ៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print