ទាំងយប់ ! ក្រុម​ការងារ​ថ្នាក់ជាតិចុះជួយឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល បានបន្តចុះសួរសុខទុក្ខដោយពាំនាំនូវបណ្តាប្រសាសន៍ផ្តាំផ្ញើរសេចក្តីនឹករលឹកជាអតិបរិមាជាប្រចាំពីសំណាក់ លោកតាហោ( ឯកឧត្តម លឹម គានហោ) !

ចែករំលែក៖

ខេត្តកណ្តាល : នៅយប់ថ្ងៃសៅរ៍ ១៤កើត ខែ​បឋមាសាឍ ឆ្នាំ​ថោះ បញ្ចស័ក​ ព.ស​ ២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី០១ ខែកក្កដា ឆ្នាំ២០២៣​ ក្រុម​ការងារ​ថ្នាក់ជាតិចុះជួយឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល បានបន្តចុះសួរសុខទុក្ខដោយពាំនាំនូវបណ្តាប្រសាសន៍ផ្តាំផ្ញើរសេចក្តីនឹករលឹកជាអតិបរិមាជាប្រចាំពីសំណាក់ លោកតាហោ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ដែល​ជានិច្ច​ជាកាល​លោកតាហោ តែងតែយកចិត្តទុកដាក់ជាប្រចាំ​ចំពោះបងប្អូនប្រជាពលរដ្ឋ​ដែលជួបប្រទះនឹងភាពទីទាល់ក្រលំបាកជាក់ស្តែងទាំងអស់ក្នុងស្រុកពញាឮ ខេត្តកណ្តាល។

យប់ថ្ងៃនេះ តំណាង លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំវិហារលួង រួមមាន៖ លោកមេឃុំ លោក លោកស្រីក្រុមប្រឹក្សាឃុំ លោកមេភូមិ លោកអនុភូមិ និងលោក លោកស្រីជំនួយការភូមិបានបន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះតាមភូមិគោលដៅទាំង១២ និងប៉ុស្ត៍ប្រជាការពារទាំង១៤ ក្នុងឃុំវិហារលួង ស្រុកពញាឮ ដើម្បីជម្រាបជូនអំពី៖
– កាលបរិច្ឆេទ នៃថ្ងៃបោះឆ្នោត គឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣
– លេខរៀងគណបក្សប្រជាជនកម្ពុជា គឺលេខរៀងទី ១៨
– ពិនិត្យ និង​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ប័ណ្ណ​ជាមួយសមាជិកគណបក្ស
– ជម្រុញ និងពង្រឹងស្មារតីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
– ត្រួតពិនិត្យតាមប៉ុស្ត៍ប្រជាការពារទាំង១៤ ។

សូមអញ្ជើញបងប្អូនពូមីងតាយាយ ទៅបោះឆ្នោតដើម្បីបំពេញសិទ្ធិរបស់ខ្លួន តាមរយៈសន្លឹកឆ្នោត ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ជាពិសេស ធ្វើការគូសគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្តឱ្យបានត្រឹមត្រូវនៅលើសន្លឹកឆ្នោត
តាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ៣រសៀល នៅមណ្ឌលបោះឆ្នោតរៀងៗខ្លួន។

ជាមួយគ្នានេះ សូមបងប្អូនពូមីងតាយាយ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតា បាចផ្កា ដែលស្ថិតនៅលំដាប់លេខរៀងទី១៨នៃសន្លឹកឆ្នោត។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print