ភ្នំពេញ : តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការបង្ហោះ នៅរូបភាពសំណង់ មួយកន្លែងដែលបានសង់ ដោយដីតូចចង្អៀត ហើយសាងសង់ខ្ពស់ ដែលដំបូងឡើយ ម្នាក់ៗយល់ឃើញថារូបភាពនេះ អាចនៅប្រទេសក្រៅ, អ្នកខ្លះទៀតបានបង្ហោះថា, ជួយប្រាប់ផងតើសំណង់នេះនៅកន្លែងណា, អ្នកខ្លះទៀតបង្ហោះថា, តើសំណង់បែបនេះអាចរស់នៅបាន ហ្នឹងមានគុណភាព សម្រាប់គ្រឹះរឹងមាំបានដែរឬទេ។ ដោយឡែកអ្នកលេង facebook មួយចំនួន បាននិយាយថា, សំណង់បែបនេះនៅប្រទេសគេមានច្រើនណាស់ ដោយសារដីតូចចង្អៀត ប៉ុន្តែការសាងសង់របស់គេមានគ្រិះរឹងមាំ។
ឥឡូវចម្ងល់ទាំងឡាយត្រូវបាន បញ្ជាក់ជូនប្រិយមិត្តបានដឹងពិតប្រាកដហើយ គឺសំណង់របស់គាត់មានច្បាប់ សង់ត្រឹមត្រូវកាមបច្ចេកទេស គ្រាន់តែដីរបស់គាត់ទូចចង្អៀត។
ម្ចាស់ផ្ទះបានបកស្រាយបំភ្លឺ កាលពីមានគំរោងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យ ម្ចាស់ដីបានបរិច្ចាគដីជូនគំរោងអភិវឌ្ឍន៍ប្រឡាយ ដីដែលនៅសល់ ម្ចាស់សាងសង់លំនៅដ្ឋានសម្រាប់រស់នៅសមរម្យ ដោយមានទំហំ ក្រោយ ៤ម៉ែត្រ×១២ម៉ែត្រ សហគមន៍ប្រឡាយស្ទឹងមានជ័យ រាល់លំនៅដ្ឋាន នឹងការតភ្ជាប់ប្រព័ន្ធទឹក ភ្លើង ត្រូវបានរដ្ឋភ្ជាប់ឱ្យដោយមិនគិតថ្លៃ ។ នេះបើកយោងតាមប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ នៅថ្ងៃទី០៣ ខែកក្កដាឆ្នាំ២០២៣។
សូមបញ្ជាក់ថា : ដោយសារតែម្ចាស់ដី កាលពីមានគំរោងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យ ម្ចាស់ដីបានបរិច្ចាគដីជូនគំរោងអភិវឌ្ឍន៍ប្រឡាយ ទើបដល់ដីប៉ុណ្ណឹងសម្រាប់សាងសង់លំនៅដ្ឋានសម្រាប់រស់នៅសមរម្យ ។ ដូច្នេះហើយទើបមានពាក្យគេតែងលើកឡើងថា, ” សត្វត្រូវការសំបុក…មនុស្សត្រូវការជម្រក” ។ ម្ល៉ោះហើយដីដែលនៅសល់សម្រាប់ជាកម្មសិទ្ធិរបស់គាត់ ត្រូវសាងសង់ដើម្បីជាជម្រករស់នៅដ៏សមរម្យ ៕
ដោយ : សិលា