លោក ឃឹម ហ្វីណង់ ៖ «បុរសម្នាក់ដែលហ៊ានហត់នឿយដើម្បីកម្ពុជា»

ចែករំលែក៖

ភ្នំពេញ : លោក ឃឹម ហ្វីណង់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប អតីតគឺជាអភិបាលស្រុកបន្ទាយស្រីដ៏វ័យក្មេង និងមានប្រជាប្រិយភាពបំផុត បូកសមនឹងចំណេះដឹង សមត្ថភាព ចំណេះធ្វើ បទពិសោធន៍ ឧត្តមភាព ប្រកបដោយឆន្ទៈជាតិនិយម នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ លោកបានបង្ហោះនៅលើ facebook , ផ្លូវការរបស់លោកយ៉ាងខ្លី ប៉ុន្តែមានន័យច្រើនដ៏ទូលំទូលាយ យ៉ាងដូច្នេះថា :

«បុរសម្នាក់ដែលហ៊ានហត់នឿយដើម្បីកម្ពុជា»
• គាំទ្រឬប្រឆាំង ក៏បុរសម្នាក់នេះនៅតែជានាយករដ្ឋមន្ត្រីរបស់យើងទាំងអស់គ្នា
• ស្រលាញ់ឬស្អប់ ក៏បុរសម្នាក់នេះនៅតែជាជម្រើសល្អបំផុតសម្រាប់កម្ពុជា
• បោះឆ្នោតឱ្យឬមិនបោះ ក៏បុរសម្នាក់នេះនៅតែបម្រើខ្មែរទាំងអស់គ្នា
ហត់នឿយដើម្បីកម្ពុជា… ហត់នឿយដើម្បីយើងទាំងអស់គ្នា! ❤️🇰🇭
#CPP18 | #ហត់នឿយដើម្បីកម្ពុជា ។

ជាមួយរូបភាពមួយសន្លឹក លោកបានភ្ជាប់ដោយសំណេរថា, (គាំទ្រឬប្រឆាំង ក៏បុរសម្នាក់នេះនៅតែជានាយករដ្ឋមន្ត្រីរបស់យើងទាំងអស់គ្ន ស្រលាញ់ឬស្អប់…… ក៏បុរសម្នាក់នេះនៅតែជាជម្រើសល្អបំផុតសម្រាប់កម្ពុជា បោះឆ្នោតឱ្យឬមិនបោះ… ក៏បុរសម្នាក់នេះនៅតែបម្រើខ្មែរទាំងអស់គ្ន ហត់នឿយដើម្បីកម្ពុជា… ហត់នឿយដើម្បីយើងទាំងអស់គ្នា! ) ។
ទោះបីជាលោកមិនបានបញ្ជាក់អំពីវីរៈបុរសដែលមានវត្តមានបម្រើប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ គ្រប់ពេលវេលា នៅជាប់ជាមួយប្រជាពលរដ្ឋនោះ ក៏ដោយ ក៏គេអាចយល់ដឹងថា, វីរៈបុរសនោះ គឺសម្ដេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានប្រជាប្រិយភាពបំផុត។
សូមអញ្ជើញបងប្អូនពូមីងតាយាយ ទៅបោះឆ្នោតដើម្បីបំពេញសិទ្ធិរបស់ខ្លួន តាមរយៈសន្លឹកឆ្នោត ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ កក្កដា ២០២៣ ឱ្យបានគ្រប់គ្នា ជាពិសេស ធ្វើការគូសគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្តឱ្យបានត្រឹមត្រូវនៅលើសន្លឹកឆ្នោត
តាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ៣រសៀល នៅមណ្ឌលបោះឆ្នោតរៀងៗខ្លួន។

ប្រជាពលរដ្ឋ បាននិយាយថា : ជាមួយគ្នានេះ សូមបងប្អូនពូមីងតាយាយ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតា បាចផ្កា ដែលស្ថិតនៅលំដាប់លេខរៀងទី១៨នៃសន្លឹកឆ្នោត។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print