មានសញ្ញានៃការប្រយុទ្ធដ៏ធំមួយកំពុងកើតឡើងនៅ Bakhmut នៅពេលដែលរុស្ស៊ីបានប្រមូលផ្តុំកងទ័ពដ៏ធំដែលមានចំនួន 50,000 នាក់ រថក្រោះ 300គ្រឿង ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ Kiev ទោះបីជាមានលក្ខខណ្ឌមិនល្អទាំងអស់ដែលកងទ័ពរុស្ស៊ីកំពុងព្យាយាមបង្កើតនៅ Bakhmut (Artemivsk ឬ Artemovsk) ក៏ដោយ ក៏កងទ័ពអ៊ុយក្រែនកំពុងបន្តទទួលបានភាពជោគជ័យថ្មីៗក្នុងការវាយលុករបស់ពួកគេក្នុងទិសដៅនេះ។
មុននេះ មន្ត្រីក្រុងកៀវក៏បានបញ្ជាក់ដែរថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក្នុងការចាប់យកភូមិជិតខាង Bakhmut គឺ Klishchiivka និង Berkhivka ។ ការរំដោះភូមិទាំងពីរនេះ គឺជាការសម្រេចជោគជ័យក្នុងការវាយបកតាមទិស Bakhmut។
យោងតាមលោក Serhii Cherevaty អ្នកនាំពាក្យក្រុមភាគខាងកើតនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយនៅលើប៉ុស្តិ៍ Espresso ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ រុស្ស៊ីត្រូវប្រមូលផ្តុំកម្លាំងដ៏ធំមួយនៅក្នុងតំបន់នេះ ដើម្បីការពារការរីកចម្រើននៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។
លោក Serhii Cherevaty បានបង្ហាញឱ្យដឹងថា សរុបមក កងទ័ពរុស្ស៊ីបានចល័តក្នុងទិសដៅ Bakhmut ដល់ទាហាន 50.000 នាក់ រថក្រោះជាង 300 គ្រឿង ប្រព័ន្ធកាំភ្លើងធំចំនួន 330 ផ្សេងៗគ្នា និងប្រព័ន្ធរ៉ុក្កែតបាញ់ច្រើន (MLRS) ប្រហែល 140គ្រឿង ៕ ដោយធីរីណា
រូបថត: GD&TĐ