Update: បុរសជាកម្មករសំណង់ម្នាក់ មានអាយុ ៣៤ឆ្នាំបានធ្លាក់ពីលើជាន់ទី២៥ នៃអគារកំពុងសាងសង់មួយកន្លែង បណ្ដាលឲ្យស្លាប់

ចែករំលែក៖

ភ្នំពេញ :  មានករណីបុរសជាកម្មករសំណង់ម្នាក់ អាយុ ៣៤ឆ្នាំ បានធ្លាក់ពីលើជាន់ទី២៥ នៃអគារកំពុងសាងសង់មួយកន្លែង បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ករណី នេះក៏បង្កការភ្ញាក់ផ្អើលវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ស្ថិតក្នុងទន្លេបាសាក់  ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សពមានឈ្មោះ ហៀម អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរជាជាងសំណង់។

ក្រោយកើតហេតុបងប្អូនជនរងគ្រោះ និងសមត្ថកិច្ចមូលដ្ឋាន បានមកដល់ទីតាំងកើតហេតុ និងបានទាក់ទងទៅកាន់មន្រ្តីជំនាញកោសល្យវិច្ច័យ មកពិនិត្យសពជនរងគ្រោះ។

 បើតាមសម្ដីរបស់ជាជាងសំណង់នៅក្បែរនោះបានអោយដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះធ្វើការដូចធម្មតាមួយសន្ទុះក្រោយមកខុសស្រាប់តែឃើញជនរងគ្រោះបានធ្លាក់ពីលើអាគារមកដល់ខាងក្រោមភ្លាមៗនោះក៏បាននាំគ្នារាយការណ៍ទៅដល់ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុក៏បានដើម្បីឲ្យកម្លាំងសមត្ថកិច្ចជំនាញសាកលវិទ្យ័យពិនិត្យផងដែរ។

 ការសន្និដ្ឋានរបស់ ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ដ បញ្ជាក់ថា (សព) ស្លាប់ដោយសារបានធ្លាក់ពីលើជាន់ទី២៥ នៃអគារកំពុងសាងសង់មួយកន្លែង បណ្ដាលឲ្យស្លាប់ ។

បច្ចុប្បន្ន : (សព ) សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅ ដេីម្បីធ្វេីបុណ្យតាមប្រពៃណី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print