កម្មករក្រុមហ៊ុនចម្ការចេកវៀតណាមស្រែអង្គ្រងបន្តស្លាប់កើនដល់១១នាក់រដ្ឋបាលខេត្តកោះមន្រ្តីប្រជុំរកមូលហេតុនិងចាត់វិធានការទប់ស្កាត់

ចែករំលែក៖

ខេត្តរតនគិរី៖ កម្មករដែលសង្ស័យពុលស្រានិងចំណីអារហារចាប់តាំងពីថ្ងៃទី១៦ខែមិថុនារហូតមកដល់ថ្ងៃទី២ខែកក្កដាឆ្នាំ២០២៣នេះអ្នក់ស្លាប់កើនឡើងដល់១១នាក់ហើយ។

កម្មករដែលពុលស្រាស្លាប់បន្តបន្ទាប់នោះចាប់តាំងពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៣មកម្លេះនៅក្រុមហ៊ុនថារីកូអាគ្រីអណ្តូងមាសចម្ការចេករបស់វៀតណាមដែលមានទីតាំងស្ថិតនៅភូមិស្រែអង្គ្រងស្រុកកូនមុំខេត្តរតនគិរី។

បន្ទាប់ពីមានកម្មករនៅក្រុមហ៊ុនថារីកូអាគ្រីអណ្តូងមាសចម្ការចេករបស់វៀតណាមនៅស្រុកកូនមុំមានចំនួនកម្មករស្លាប់កើនឡើងជាបន្តបន្តាប់ដល់១១នាក់ទៅហើយនោះនៅថ្ងៃទី២ខែកក្កដានេះលោក អភិបាលខេត្តរតនគិរីក៏បានកោះមន្ត្រីពាក់ព័ន្ធឲ្យមកប្រជុំដើម្បីរកមូលហេតុជាក់លាក់ដើម្បីទប់ស្កាតកុំឲ្យមានការស្លាប់ថែមបន្តទៀត។

លោកអ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្ដរតនគិរីបានលើកឡើងថាកម្មករទាំងនោះមុនមានការស្លាប់នៅថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៣ពួកគេត្រូវបានបញ្ជូនមកកាន់មណ្ឌលសុខភាពស្រែអង្គ្រងស្រុកូនមុំផងដែរដើម្បីសង្គ្រោះបន្ទាន់។

ហើយនៅខណៈនោះពួកគេមានអារ:ឈឺពោះ ក្អួត ហត់អស់កម្លាំង ដួលប្រកាច់ស្ទើតែគ្មានសញ្ញាជីវិត។

ក្រោយចេញរោគសញ្ញាប្រហែល៤ទៅ៦ម៉ោងក្រោយក៏បណ្ដាលឲ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់នោះតែម្ដង។

លោក បន្ដថាពួកគេសុទ្ធតែមានសុខភាពល្អមិនធ្លាប់មានប្រវត្ដឈឺទេតាមការសនិដ្ឋានជាបឋមថាករណីនេះអាចបណ្ដាលមកពីពុលសារធាតុគីមី ថ្នាំបាញ់ស្មៅ ឬថ្នាំសម្លាប់សត្វល្អិត រួមនិងការស់នៅពុំមានអនាម័យ ត្រឹមត្រូវផង ។

ហើយមុនពេលកើតហេតុនោះពួកគេ(កម្មករ)ភាគច្រើនធ្វើការបាញ់ស្មៅនៅពេលសម្រាកពីការងារក៏នាំគាផឹកស្រាស្រពេលដែលកំពុងអស់កម្លាំងហេវហត់ផងនោះទើបធ្វើសុខភាពទន់ខ្សោយរហូតមានអ្នកស្លាប់ជាបន្តបន្ទាប់នោះតែម្តង។

លោកញ៉ែម សំអឿនអភិបាលខេត្តរតនគិរី បានឲ្យដឹងនៅក្នុងអង្គប្រជុំថាកម្មករបំរើកានៅក្រុមហ៊ុនចម្ការចេកវៀតណាម នោះបានធ្លាក់ខ្លួនឈឺនិងស្លាប់ចាប់តាំងពីមុនថ្ងៃទី១៦ខែមិថុនារហូតមកដល់ពេលនេះហើយមានអាការ:ស្រដៀងៗគ្នាទាំងអស់ដែលត្រូវបានស្លាប់ហើយភាគច្រើនសុទ្ធសឹងជាជនចណាកស្រុកត្រូវសាច់ញាត្តិក្រុមគ្រួរសាបញ្ជូនសាកសពទៅធ្វើបុណ្យនៅឯស្រុកកំណើត។

លោក អភិបាលខេត្តបញ្ជាក់ថាករណីនេះអាជ្ញាធរមូលដ្ឋានរួមនិងសមត្ដកិច្ចពាក់ព័ន្ធត្រូវមានវិធានកាចុះទៅតាមដានរកមូលហេតុនេះ ជាពិសេសខាងមន្ត្រីនៃមន្ទីរសុខាភិបាល ត្រូវ យកសំណាកអ្នកស្លាប់ទៅធ្វើឡាបូពិនិត្យវិភាគរកមេរោគជាក់លាក់ដើម្បីទប់ស្កាត់កុំឲ្យរៀលដាលដល់កម្មករបន្ដទៀត។

ករណីស្លាប់កម្មករនេះដែរប្រជាពលរដ្ឋនៅទូទាំងខេត្តរតនគិរីក៏បានសំណូមពរឲ្យខាងក្រសួងសុខាភិបាលមេតាជួយមានវិធានការគឺចាត់មន្រ្តីជំនាញចុះពិនិត្យដល់ទីតាំងនោះរកឲ្យឃើញមេរោគរាតត្បាត កុំឲ្យស្ថិតក្នុងកាសង្ស័យហើយបន្ដសម្លាប់កម្មករចម្ការចេកជាបន្ដបន្ទាប់ទៀត៕

...

ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print