ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកជាមួយរថយន្តនៅត្រង់ផ្លូវបំបែកជាបួន កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលេខ៦៣កែងផ្លូវលេខ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1G-2482 តាមបណ្តោយផ្លូវលេខ៣៦០ពីកេីតទៅលិចក្នងល្បឿនលឿន ខណៈជិះមកដល់ចំណុចកេីតហេតុក៏ជ្រុលទៅបុករថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BD-6029 ដែលធ្វេីដំណេីរតាមបណ្តោយផ្លួវលេខ៦៣ក្នុងទិសដៅពីជេីងទៅត្បូងចំពីចំហៀងពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉តូរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុធ្វេីការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ៖សុខាសែនជ័យ