រថយន្តព្រូសបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តព្រូសមួយគ្រឿងម្ចាស់បើកបរក្នុងល្បឿនលឿនបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាតចំនួនមួយកង់ ចំណែករថយន្តទៅមុខលែងរួចកាលពីវេលាម៉ោង ២និង១០​នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ខែកក្កដា​ឆ្នាំ២០២៣​  នៅតាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកព្រូសមួយគ្រឿងពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ2BR -5146 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដមក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏បានរេចង្កូតមកខាងឆ្វេងដៃ បុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់1កង់​ ចំណែករថយន្តរងការខូចខាតទៅមុខលែងរួច។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ ស្ទូចយករថយន្តខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print