ខ្សែបម្រើ Jota បានផ្លាស់ទៅក្លិប Al-Ittihad របស់អារ៉ាប៊ីសាអ៊ូឌីតពីក្លិប Celtic។ នេះបើយោងតាមក្លិបដែលជាម្ចាស់ជើងឯកស្កុតឡេនមួយនេះបានបញ្ជាក់។ ខ្សែបម្រើស្លាបសញ្ជាតិព័រទុយហ្គាល់វ័យ២៤ឆ្នាំរូបនេះ ដំបូងបានចូលរួមជាមួយ Celtic ក្នុងលក្ខខណ្ឌខ្ចីជើងពី Benfica ក្នុងឆ្នាំ២០២១ មុនពេល Celtic បានចុះហត្ថលេខាលើរូបគេក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំកាលពីរដូវក្តៅមុន។
គាត់បានរួមចំណែករកគ្រាប់បាល់បាន២៨គ្រាប់ និង Assist ២៦ដង ក្នុង៨៣ប្រកួតក្នុងរយៈពេល២ឆ្នាំនៅទីក្រុង Glasgow ហើយត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរក្នុងតម្លៃ២៥លានផោនទៅកាន់ Al-Ittihad ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។
កាលពីសប្តាហ៍មុន Celtic បានចុះហត្ថលេខាលើខ្សែបម្រើស្លាប Marco Tilio វ័យ២១ឆ្នាំពីទីក្រុង Melbourne ផងដែរ។លោកBrendan Rodgers ក៏បានចុះហត្ថលេខាលើខ្សែបម្រើ Odin Thiago Holm ពី Valerenga ចាប់តាំងពីការត្រលប់ទៅCeltic ដើម្បីជំនួសតំណែងអ្នកចាត់ការទូទៅរបស់លោក Postecoglou ។
Jota បានស៊ុតបញ្ចូលទីគ្រាប់ចុងក្រោយរបស់ Celtic ក្នុងការប្រកួតចុងក្រោយនៃពានរង្វាន់ Scottish Cup ៣–១ លើក្រុមInverness ដែលធានាថា ក្លិបបានបញ្ចប់ការប្រកួតក្នុងស្រុកលើកទី៥ក្នុងរយៈពេល៧ឆ្នាំ។ កីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះគឺជាសមាជិកដ៏សំខាន់នៃក្រុមរបស់លោក Ange Postecoglou ដោយបានជួយក្រុមឈ្នះពានរង្វាន់មួយក្នុងចំណោមពានរង្វាន់ស្កុតឡេនទាំង៦ដែលត្រូវបានផ្តល់ជូនក្នុងអំឡុងពេលកាន់កាប់របស់គាត់។
Jota ជាមធ្យមរកបានមួយគ្រាប់ ឬ Assist រៀងរាល់១១១នាទីម្តង ប៉ុន្តែធ្វើតាមអ្នកចាត់ការលោក Postecoglou និង Aaron Mooy ដែលចូលនិវត្តន៍ក្នុងការចាកចេញពី Celtic ក្នុងរដូវកាលនេះ ហើយគាត់បានចូលរួមជាមួយកីឡាករចំណូលថ្មី Karim Benzema និង N’Golo Kante នៅ Al-Ittihad ៕ (រូបភាព ៖ BBC Sport)