រថយន្ត​ឡិចស៊ីសបុក​ម៉ូតូ​ស្គូពី​នៅត្រង់​ផ្លូវ​បំបែក​ជាបួន​បណ្តាល​ឱ្យស្ត្រី​ជាម្ចាស់ម៉ូតូរងរបួសធ្ងន់​

ចែករំលែក៖

ភ្នំពេញៈ​ រថយន្ត​ឡិចស៊ីស​RX​៣៥០​
បានបេីកលឿនជ្រុល​ទៅ​បុក​​ម៉ូតូ​ស្គូពី​អូស​ពី​ក្រោម​រថយន្ត​ជាច្រើន​ម៉ែត្រ​បណ្តាលឱ្យស្ត្រីអ្នកជិះម៉ូតូរងរបួស​ធ្ងន់​  ។
​ ហេតុការណ៍​នេះ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​១១និង​៣០នាទីយប់​ ថ្ងៃ​ទី​៥​ ខែ​កក្កដា ឆ្នាំ​២០២៣​ នៅចំណុច​ផ្លូវ​លេខ១៩៩កែង​ផ្លូវ​លេខ៣៤០​ ក្នុងសង្កាត់​ទំនប់ទឹក​ ខណ្ឌ​បឹង​កេង​កង​  ។
​   តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​គេបាន​ឃើញ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ស្គូពី​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1IG 8669 ធ្វើ​ដំណើរ​តាមបណ្ដោយ​ផ្លូវ​លេខ៤៣០ក្នុង​ទិសដៅ​ពី​ជេីង​ទៅ​ត្បូង​ លុះ​មកដល់​ចំណុច​កេីតហេតុ​ដែល​ជាផ្លូវ​បំបែក​ជាបួន​ក៏ស្រាប់​តែ​មានបុរស​ម្នាក់​បានបេីក​រថយន្ត​ម៉ាក​ឡិចស៊ីស​ RX​៣៥០​ពណ៌ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AE-0032 បេីក​តាម​បណ្ដោយ​ផ្លូវ​លេខ ១៩៩ក្នុង​ទិសដៅ​ពី​លិចទៅ​កើត​ក្នុងល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុក​ម៉ូតូ​អូស​ពី​ក្រោម​រថយន្ត​ប្រហែល​ជា​៣០ម៉ែត្រ​ធ្វើ​អោយ​ស្ត្រី​ជា​អ្នក​ជិះ​ម៉ូតូ​រងរបួស​សន្លប់​ស្ដូកស្ដឹង​ ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​យក​ទៅសង្គ្រោះ​ភ្លាមៗ​។

ក្រោយ​ពេល​កេីតហេតុ​ ដោយសារ​តែ​មិន​មានដំណោះស្រាយ​ ទើបមធ្យោបាយ​ទាំង​២គ្រឿង​រួម​ទាំង​អ្នក​បេីក​បរ​ត្រូវ​បាន​បញ្ជូន​ទៅជំនាញ​ការិយាល័យ​ចរាចរណ៍ផ្លូវគោកធ្វើ​ការ​វាស់​វែង​យក​ទៅ​រក្សា​ទុក​ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print