ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្ដីពីផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនទៅតាមពេលវេលាខ្លះៗ ក្នុងរាជធានីភ្នំពេញ ,ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។
ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។
ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។
បច្ចុប្បន្នក្រុមការងារបច្ចេកទេស កំពុងតភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញផងដែរ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ! ៕ ដោយ៖សហការី