ប្រធាន គ.ជ.ប៖​ កម្ពុជា​ ចំណាយជិត ១លានដុល្លារទិញទឹកខ្មៅលុបមិនជ្រះ សម្រាប់បម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ចែករំលែក៖

ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែង​ថា៖​ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជិត ១លានដុល្លារ ដើម្បីទិញទឹកខ្មៅលុបមិនជ្រះ សម្រាប់បម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។

ការថ្លែងបែបនេះ​របស់លោក​ ប្រាជ្ញ​ ចន្ទ​ បានធ្វេីឡេីង​ថ្លែងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នាឱកាស​គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត (គ.ជ.ប) រៀបចំពិធីបង្ហាញ និងសាកល្បងគុណភាពទឹកខ្មៅ ដែលប្រើសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។

លោកប្រធាន គ.ជ.ប បានគូសបញ្ជាក់ថា កម្ពុជាបានទិញទឹកខ្មៅលុបមិនជ្រះពីប្រទេសឥណ្ឌាចំនួន ៥២,០០០ដប ខណៈ ១ដបមានតម្លៃ ១៧.៦៣ដុល្លារ។​ លោកបន្តថា​ កម្ពុជាបានចំណាយ ៩១៦,៧៦០ដុល្លារ លើថ្លៃទឹកថ្នាំ និងចំណាយថវិកា ៤៦,៥៥០ដុល្លារ លើថ្លៃដឹក និងធានារ៉ាប់រង។

...

សូមជម្រាបថា ទឹកខ្មៅ គឺជានីតិវិធី និងជាយន្តការមួយក្នុងចំណោមនីតិវិធីជា​ច្រើនទៀតរបស់ គ.ជ.ប ដើម្បីធានាដល់ភាពត្រឹមត្រូវនៃការបោះឆ្នោត។ ជាពិសេសធានាថា ប្រជាពលរដ្ឋខ្មែរមួយរូប បោះឆ្នោតបានតែមួយដងប៉ុណ្ណោះ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print