លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋលើការព្យាបាលជំងឺ

ចែករំលែក៖

ភ្នំពេញ : កុមារា ធី ដេវីត អាយុ ៤ឆ្នាំ មានទីលំនៅ ភូមិតាមើន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានបញ្ហាជើងជង្អើតពីកំណើតពិបាកក្នុងការដើរ ត្រូវបានក្រុមគ្រូពេទ្យ TYDA បញ្ជូនគាត់មកទទួលការព្យាបាលនៅផ្នែកវះកាត់នៃមន្ទីរពេទ្យកុមារជាតិ។

សូមបញ្ជាក់ថា : ក្រោយពីទទួលបានការវះកាត់យ៉ាងយកចិត្តទុកដាក់ ពេលនេះកុមារាបានទទួលបានជោគជ័យនូវការវះកាត់ដំណាក់កាលដំបូងរួចបានអនុញ្ញាតអោយចេញទៅផ្ទះសិន និងរងចាំទទួលការព្យាបាលដំណាក់កាលបន្តបន្ទាប់ទៀត ។

ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ។
៊អរគុណក្រុមគ្រូពេទ្យ TYDA
#TYDA #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋលើការព្យាបាលជំងឺ រាល់ថ្ងៃ តាមបណ្តារាជធានីខេត្ត ដែលពួកគាត់ មានជីវភាពខ្វះខាត ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print