Breaking News : Channel Telegram របស់សម្តេចតេជោ ហ៊ុន សែន មានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុតលើពិភពលោក គិតត្រឹមម៉ោង៤និង៤០នាទីថ្ងៃនេះ មានចំនួន ៩៣០ ១៥៧នាក់ (Subscribers)

ចែករំលែក៖

ភ្នំពេញ ៖ គិតត្រឹមរសៀលម៉ោង ៤៖៣០នាទី ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ Channel Telegram របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្ទុះឡើងមានអ្នកភ្ជាប់ជាមួយ រហូតដល់ទៅចំនួន ៩៣០ ១៥៧នាក់ (Subscribers) ដែលបានក្លាយជា Telegram ដែលមានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុតលើពិភពលោក។

Channel Telegram របស់សម្តេចតេជោ ហ៊ុន សែន បានទាញទម្លាក់ Channel Telegram ចំណាត់ថ្នាក់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ឲ្យជាប់លេខ ២វិញ ដែលមានអ្នកភ្ជាប់ចំនួន ៩២៨,៩៥៤នាក់។ 

សូមជម្រាបថា Channel Telegram ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន មានតំណភ្ជាប់ https://t.me/spmhunsen ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ហើយត្រូវបានប្រកាសផ្លូវការ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឈប់ប្រើប្រាស់ Facebook ដោយងាកមកផ្តល់ព័ត៌មានតែលើ Channel Telegram ប៉ុណ្ណោះ ហើយក្រោយការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ក៏មានថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងស្ថាប័ននានា មាននិន្នាការបង្កើត Channel Telegram យ៉ាងសន្ធឹកសន្ធាប់។

សូមបញ្ជាក់ថា : សម្ដេចបានឈប់ប្រើប្រាស់ facebook តាំងពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ហើយសម្ដេចបានប្រើប្រាស់ Channel Telegram ជាផ្លូវការ និងទទួលបានព័ត៌មានលឿនបំផុត សម្រាប់ចែកជូនដល់ជនរួមជាតិក្នុងនិងក្រៅប្រទេស ។ 

សម្ដេចតេជោ ហ៊ុនសែន ធ្លាប់មានប្រសាសន៍ថា : Channel Telegram ចំណាត់ថ្នាក់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ជាប់លេខ១ លើពិភពលោក ! ផ្ទុយទៅវិញមកដល់ថ្ងៃ Channel Telegram សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានចំនួនច្រើនជាងគេលើពិភព ។ លោកChannel Telegram ចំណាត់ថ្នាក់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្លាក់មកលេខ ២វិញលើពិភពលោក ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print