សមត្ថកិច្ច បញ្ជូនខ្លួនជនជាតិចិនម្នាក់ទៅតុលាការ ដែលដកកាំភ្លើងបាញ់មេឃជាច្រើនគ្រាប់

ចែករំលែក៖

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី ០៦ ខែកក្កដាឆ្នាំ ២០២៣  សមត្ថកិច្ច បានបញ្ជូនខ្លួន ជនជាតិចិនម្នាក់ដែលពាក់ព័ន្ធនឹងករណីបាញ់មេឃជាច្រើនគ្រាប់នៅមូលដ្ឋាខណ្ឌពោធិ៍សែនជ័យទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ផងដែរកាលពីវេលាម៉ោងជាង៤ទៀបភ្លឺ ឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២៣ ជនជាតិចិនម្នាក់ស្រវឹង បានដកកាំភ្លើងមួយដើមម៉ាក K54 បាញ់ជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើល ដល់ពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាន នៅចំណុច បុរីញ៉ូថោន ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមិនដឹងជាស្រវឹងមកពីណា បានដកកាំភ្លើងមកបាញ់ឡើងលើនិងឆ្វេងស្តាំជាច្រើនគ្រាប់ តាំងពីម្តុំផ្សារបុរីញ៉ូថោន សង្កាត់ចោមចៅ៣ រួចបានដើរទៅដល់ផ្ទះសំណាក់មួយ យីហោ ភីអេ រួជាហូថេល ភូមិក្បាលដំរី សង្កាត់កាកាប២ ដែលជាកន្លែងស្នាក់នៅរបស់ជនសង្ស័យ ។ 

ក្រោយទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌបាន បញ្ជារកម្លាំងចេញអន្តរាគមន៍ និងប្រើវិធីសាស្ត្រ យកបានជនបង្កនៅវេលាម៉ោងប្រមាណជាង៦ព្រឹក និងវត្ថុតាងរកឃើញ នៅវេលាម៉ោងប្រមាណជាង៨ព្រឹក ថ្ងៃខែឆ្នាំដដែល៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print