ស្នងការខេត្តកំពត ចេញសេចក្ដីណែនាំ ស្តីពីការហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន

ចែករំលែក៖

ខេត្តកំពត : ដើម្បីធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋ ជាពិសេសការប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់យកទៅប្រើប្រាស់ក្នុងការបោះឆ្នោត ស្នងការដ្ឋាននគរបាលខេត្ត សូមធ្វើការណែនាំ ដល់លោក-លោកស្រីស្នងការរង លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែន គោកលេខ៦០១ និងលោកអធិការនគរបាលក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការមួយចំនួន ដូចខាងក្រោម៖

១.កម្លាំងជំនាញត្រូវចុះធ្វើបច្ចុប្បន្នភាពគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទ ក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ ករណីរកឃើញមានការរក្សាទុកអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ត្រូវដកយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ច្បាប់ដើមមកវិញប្រគល់ជូនម្ចាស់អត្តសញ្ញាណប័ណ្ណវិញ ហើយថតចម្លងអត្តសញ្ញាណប័ណ្ណទាំងនោះនិង ធ្វើការបញ្ជាក់លើភាពត្រឹមត្រូវរួចប្រគល់ឯកសារថតចម្លងនោះជូនទៅសាមីគ្រឹះស្ថាន ប្រតិបត្តិករទាំងនោះវិញ។

២. ត្រូវផ្សព្វផ្សាយលិខិតេលខ ធ៧ ០២៣ ១២២ ស.ជ.ណ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា ស្តីពីការហាមឃាត់ទទួលយកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅ ស្នាក់នៅសម្រាប់ការធានាលើការផ្តល់ឥណទាន។

៣. ក្នុងករណីរកឃើញថាមានគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទ ក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំណានៅតែបន្តយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលផ្ទុយ ទៅនឹងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ត្រូវចាត់វិធានការអនុវត្តតាមនីតិវិធី ។

ទទួលបានសេចក្ដីណែនាំនេះ សូមលោក-លោកស្រីស្នងការរង លោកមេបញ្ជាការវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ៦០១ និងលោកអធិការនគរបាលក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំឱ្យ ប្រសិទ្ធភាពខ្ពស់៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print